UGO – Terms of Use


លក្ខខណ្ឌប្រើប្រាស់

ធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ 23 វិច្ឆិកា 2015

គោលបំណង និងការប្រើប្រាស់

ELS Educational Services, Inc. (“ELS”) អនុញ្ញាតឲ្យចូលប្រើវ៉ិបសាយថ៍របស់យើង រួមមាន ដោយគ្មានកំណត់ចំពោះ វ៉ិបសាយថ៍ URL ឬកូនកម្មវិធីណាមួយរបស់យើង ដែលយើងបានដាក់តំណភ្ជាប់ទៅគោលការណ៍សិទ្ធិឯកជននេះ (ហៅជារួមថា “បណ្ដុំវ៉ិបសាយថ៍”) ដោយឥតគិតថ្លៃ ក្នុងការផ្តល់ព័ត៌មានអំពីផលិតផល និងសេវាកម្មរបស់ ELS។ ដើម្បីធានាឲ្យមានបរិយាកាសមួយដែលមានសុវត្ថិភាព មិនវាយប្រហារដល់អ្នកប្រើប្រាស់ទាំងអស់របស់យើង យើងបានបង្កើតលក្ខខណ្ឌប្រើប្រាស់ទាំងនេះ ដែលពន្យល់ពីវិធាននៃការប្រើប្រាស់វ៉ិបសាយថ៍របស់យើង។ ដោយបន្តចូលប្រើ ឬប្រប្រាស់វ៉ិបសាយថ៍របស់យើង អ្នកប្រើប្រាស់ទាំងអស់ យល់ព្រមគោរពតាមលក្ខខណ្ឌដូចមានចែងខាងក្រោម។

សិទ្ធិស្របច្បាប់

វ៉ិបសាយថ៍របស់យើង គឺសម្រាប់តែបុគ្គលដែលមានអាយុចាប់ពី 18 ឆ្នាំឡើង។ ការចូលប្រើ ឬការប្រើប្រាស់វ៉ិបសាយថ៍របស់យើង ដោយនរណាម្នាក់ ដែលមានអាយុក្រោម 18 ឆ្នាំ ត្រូវបានហាមឃាត់ជាដាច់ខាត។ ដោយការចូលប្រើ ឬការប្រើប្រាស់វ៉ិបសាយថ៍របស់យើង អ្នកតំណាង ហើយធានាថា អ្នកមានអាយុ 18 ឆ្នាំ ឬច្រើនជាងនេះ។

កម្មសិទ្ធិខ្លឹមសារ និងការអនុញ្ញាត

វ៉ិបសាយថ៍របស់យើង និងខ្លឹមសាររបស់វា ត្រូវបានការពារដោយសិទ្ធិថតចម្លង ពាណិជ្ជសញ្ញា និងច្បាប់ដទៃទៀតរបស់សហរដ្ឋអាមេរិក និងប្រទេសបរទេស។ ELS និងអ្នកផ្តល់អាជ្ញាប័ណ្ណ មានសិទ្ធិ និងផលប្រយោជន៍ទាំងអស់ចំពោះខ្លឹមសារនេះ ដោយរាប់បញ្ជូលទាំងសិទ្ធិកម្មសិទ្ធិបញ្ញាដែលពាក់ព័ន្ធ។ អ្នកនឹងមិនដកចេញ កែប្រែ ឬលាក់បាំងសិទ្ធិថតចម្លង ពាណិជ្ជសញ្ញា សញ្ញាសេវាកម្ម ឬកម្មសិទ្ធិករដទៃទៀត ដែលមានក្នុង ឬអមខ្លឹមសារនេះ។ គេមិនផ្តល់ឲ្យអ្នកនូវអាជ្ញាប័ណ្ណ ឬសិទ្ធិ ដោយជំពាក់ជំពិន ឬបើមិនដូច្នេះទេ នៅក្នុង ឬទៅលើសិទ្ធិកម្មសិទ្ធិបញ្ហា ដែលជាកម្មសិទ្ធិរបស់ ឬត្រួតពិនិត្យដោយ ELS ឬអ្នកផ្តល់អាជ្ញាប័ណ្ណរបស់ខ្លួន។

អាស្រ័យលើការអនុវត្តតាមលក្ខខណ្ឌប្រើប្រាស់ ELS អនុញ្ញាតឲ្យអ្នកទាញយក មើល និងបោះពុម្ពខ្លឹសារដែលផ្តល់ជូននៅលើវ៉ិបសាយថ៍របស់យើង សម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន និងធ្វើអាជីវកម្ម ហើយអាស្រ័យលើលក្ខខណ្ឌ និងកំហិតនានា ដែលមានចែងក្នុងលក្ខខណ្ឌប្រើប្រាស់ទាំងនេះ។ គ្មានខ្លឹមសារណាមួយនៅលើវ៉ិបសាយថ៍ អាចត្រូវបានគេយកមកផលិតឡើងវិញ រក្សាទុក កែប្រែ ឬចែកចាយបន្ថែម ដោយគ្មានការអនុញ្ញាតជាលាយលក្ខណអក្សរជាមុនពីយើងឡើយ។ សំណើសុំការអនុញ្ញាត គួរតែផ្ញើជាលាយលក្ខណ៍អក្សរទៅការិយាល័យកណ្តាល តាមអាសយដ្ឋានខាងក្រោម។

ELS Educational Services, Inc.

Attn. Marketing Department

7 Roszel Road

Princeton, NJ 08540-6306

ការទទួលខុសត្រូវ

ELS មិនត្រួតពិនិត្យសកម្មភាពទាំងអស់នៅលើវ៉ិបសាយថ៍របស់ខ្លួនឡើយ ប៉ុន្តែរក្សាសិទ្ធិក្នុងការធ្វើដូច្នោះ។

(a) សន្តិសុខ
អ្នកប្រើប្រាស់ទាំងអស់ ត្រូវបានហាមឃាត់មិនឲ្យរំលោភបំពាន ឬប៉ុនប៉ងរំលោភបំពានលើវិធានការសន្តិសុខនៅលើវ៉ិបសាយថ៍នេះដោយរួមមាន តែមិនកំណត់ចំពោះ៖

• ការប្រើប្រាស់លេខសម្ងាត់ក្លែងក្លាយ ឬលេខសម្ងាត់របស់អ្នកដទៃ ឬចូលប្រើទិន្នន័យមិនក្នុងគោលបំណងសម្រាប់អ្នកប្រើប្រាស់ ឬការចុះឈ្មោះចូលទៅក្នុងម៉ាស៊ីនបម្រើ ឬគណនី ដែលគេមិនអនុញ្ញាតឲ្យចូលទៅប្រើ

• ការបញ្ចេញលេខសម្ងាត់ ឬការអនុញ្ញាតភាគីទីបីឲ្យប្រើប្រាស់លេខសម្ងាត់ ឬខកខានមិនបានជូនដំណឹងមក ELS បើសិនជាលេខសម្ងាត់ ត្រូវបានគេសម្របសម្រួល

• ការប៉ុនប៉ុងស្វែងរក ស្កែន ឬធ្វើតេស្តភាពប្រឈមនៃប្រព័ន្ធ ឬបណ្តាញ ឬរំលោភលើសន្តិសុខ ឬវិធានការបញ្ជាក់ ដោយគ្មានការអនុញ្ញាតឲ្យបានត្រឹមត្រូវ

• ការប៉ុនប៉ងជ្រៀតជ្រែកសេវាកម្មដល់អ្នកប្រើប្រាស់ណាមួយក៏ដោយ ហូស្ត (host) ឬបណ្ដាញ ដែលរួមមាន តែមិនកំណត់ចំពោះ តាមរយៈមធ្យោបាយផ្ទុកលើចំណុះ “លិចលង់” “សំបុត្រច្រើន” ឬ “ខូច”

• ការផ្ញើអ៊ីម៉ែលដែលគេមិនស្នើសុំ ដែលរួមមានប្រូម៉ូសិន និង/ឬការផ្សាយពាណិជ្ជកម្មផលិតផល ឬសេវាកម្ម

• ការក្លែងបន្លំក្បាលកញ្ចប់ TCP/IP ណាមួយ ឬផ្នែកណាមួយនៃព័ត៌មាននៅក្នុងអ៊ីម៉ែល ឬការចុះផ្សាយក្នុងក្រុម ឬ

• ការលួចទាំងអស់ ឬផ្នែកណាមួយនៃខ្លឹមសារវ៉ិបសាយថ៍ ការលុប ឬការផ្លាស់ប្តូរខ្លឹមសារវ៉ិបសាយថ៍ ឬការភ្ជាប់ទៅកាន់វ៉ិបសាយថ៍នានា ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរជាក់លាក់របស់យើង។

(b) វិធានទូទៅ
អ្នកប្រើប្រាស់ យល់ព្រមប្រើប្រាស់វ៉ិបសាយថ៍តែក្នុងគោលបំណងស្របច្បាប់ប៉ុណ្ណោះ។ អ្នកប្រើប្រាស់ អាចមិនប្រើវ៉ិបសាយថ៍ដើម្បីចុះផ្សាយ ផ្ញើ ឬបញ្ជូនអត្ថបទ ក្រាហ្វិក រូបភាព សូហ្វវែរ តន្រ្តី អូឌីយ៉ូ វីដេអូ ព័ត៌មានណាមួយ ឬឯកសារដទៃទៀត ដែល៖ (i) រំលោភ មិនសមរម្យ ឬបំពានមកលើ ELS សាខារបស់ខ្លួន និង/ឬសាខានានា ឬប៉ាតង់ សិទ្ធិថតចម្លង ពាណិជ្ជសញ្ញា អាថ៌កំបាំងពាណិជ្ជកម្ម សិទ្ធិសីលធម៌ ឬសិទ្ធិកម្មសិទ្ធិបញ្ញា ឬសិទ្ធិសាធារណៈ ឬសិទ្ធិឯកជនរបស់ភាគីទីបី (ii) រំលោភ ឬលើកទឹកចិត្តឲ្យមានការប្រព្រឹត្តណាមួយ ដែលនឹងរំលោភលើច្បាប់ ឬបញ្ញត្តិធរមាន ឬនឹងធ្វើឲ្យមានកំណើនដល់បំណុលពលរដ្ឋ (iii) កេងបន្លំ ក្លែងក្លាយ នាំឲ្យខុស ឬបោកប្រាស់ (iv) បង្ខូចកេរ្តិ៍ឈ្មោះ អសុរស អាសអាភាស គ្រោតគ្រាត ឬមាក់ងាយ (v) ជំរុញឲ្យមានការរើសអើង ឆ្កួតនឹងសាសនា ពូជសាសន៍ ការស្អប់ខ្ពើម ការបៀតបៀន ឬគ្រោះថ្នាក់ ប្រឆាំងនឹងបុគ្គល ឬក្រុម (vi) ឃោឃៅ ឬគំរាមកំហែង ឬជំរុញឲ្យមានហិង្សារ ឬសកម្មភាពនានាដែលកំពុងគំរាមកំហែងដល់បុគ្គលដទៃ ឬ (vii) ជំរុញឲ្យមានសកម្មភាពខុសច្បាប់ ឬគ្រោះថ្នាក់ ឬសារធាតុនានា (រួមមាន តែមិនកំណត់ចំពោះសកម្មភាពនានា ដែលជំរុញ ឬផ្តល់ព័ត៌មានបង្គាប់បញ្ជាទាក់ទងនឹងការផលិត ឬទិញអាវុធខុសច្បាប់ ឬសារធាតុខុសច្បាប់)។

(c) ការរំលោភបំពាន
ELS ឆន្ទានុសិទ្ធិដាច់ខាតក្នុងការកំណត់ថាតើការប្រើប្រាស់ណាមួយ រំលោភបំពានដល់វិធាននានា ហើយមានសិទ្ធិចាត់វិធានការតាមការចាំបាច់ ក្នុងករណីមានការរំលោភបំពាន។ ការរំលោភបំពានសន្តិសុខនៃប្រព័ន្ធ ឬបណ្តាញ អាចមានទោសរដ្ឋប្បវេណី ឬព្រហ្មទណ្ឌ។ ELS នឹងស៊ើបអង្កេតហេតុការណ៍ដែលអាចពាក់ព័ន្ធនឹងការរំលោភពំពានទាំងនោះ ហើយអាចចូលរួម សហការ ហើយបញ្ចេញព័ត៌មានទៅឲ្យអាជ្ញាធរមានសមត្ថកិច្ច ក្នុងកំណត់អត្តសញ្ញាណ និងកាត់ទោសអ្នកប្រើប្រាស់ ដែលពាក់ព័ន្ធនឹងការរំលោភបំពានបែបនោះ។

(d) ការបញ្ឈប់ការប្រើប្រាស់
ELS អាចបញ្ឈប់ ឬព្យួរការចូលប្រើប្រាស់របស់អ្នកប្រើប្រាស់ចំពោះវ៉ិបសាយថ៍ទាំងមូល ឬដោយផ្នែក សម្រាប់ទង្វើណាមួយដែល ELS ជឿជាក់ថា ជាការំលោភលើលក្ខខណ្ឌប្រើប្រាស់ រំលោភលើច្បាប់ធរមាន ឬបង្កគ្រោះថ្នាក់ដល់ផលប្រយោជន៍របស់អ្នកប្រើប្រាស់ម្នាក់ទៀត។

ការបញ្ជូន

គោលការណ៍របស់ ELS មិនទទួលយក ឬពិចារណាចំពោះគំនិតដែលគេមិនស្នើសុំ ឬឯកសារប្រភេទណាមួយក៏ដោយ។ កុំ បញ្ជូនឯកសារបែបនោះ។ បើសិនអ្នករំលោភលើបម្រាមនេះ យើងរក្សាសិទ្ធិក្នុងការពិចារណាលើឯកសារទាំងអស់ ដែលបានបញ្ជូនមកថាជាឯកសារមិនសម្ងាត់ និងគ្មានការទាមទារសិទ្ធិ ឬសិទ្ធិផ្ទាល់ខ្លួនឡើយ។ ឯកសារបែបនោះ និងសិទ្ធិទាំងអស់ នឹងក្លាយជាទ្រព្យសម្បត្តិរបស់យើង ដោយឥតថ្លៃ ហើយគ្មានការទាមទារណាមួយពីអ្នក ឬអ្នកដទៃឡើយ ហើយយើងនឹងអាចប្រើប្រាស់ឯកសារទាំងនោះសម្រាប់គោលបំណងអ្វីក៏បាន រាប់ទាំងការផ្សាយពាណិជ្ជកម្ម និងផ្សព្វផ្សាយ ដោយគ្មានសំណង ឬកាតព្វកិច្ចដទៃទៀតចំពោះអ្នកណាម្នាក់ រាប់ទាំងអ្នកផង។

អ៊ីនធើណិត និងតំណភ្ជាប់

ELS សន្មតថាគ្មានការទទួលខុសត្រូវចំពោះសន្តិសុខនៃវ៉ិបសាយថ៍របស់យើង ឬទំនាក់ទំនងរបស់អ្នកជាមួយវ៉ិបសាយថ៍របស់យើងនៅលើអ៊ីនធើណិតឡើយ។ ហាមឃាត់ដាច់ខាតចំពោះការតភ្ជាប់វ៉ិបសាយថ៍ដទៃទៀតជាមួយវ៉ិបសាយថ៍របស់យើង ដោយគ្មានការអនុញ្ញាតជាលាយលក្ខណអក្សរជាមុនពី ELS។ យើងអាចអនុញ្ញាតឲ្យមានតំណភ្ជាប់ខ្លះសម្រាប់ភាពងាយស្រួល ប៉ុន្តែ ELS មិនទទួលខុសត្រូវចំពោះវ៉ិបសាយថ៍ណាមួយដែលមិនមែនជាសាខា ដែលគេភ្ជាប់តំណទៅ ឬសម្រាប់ឯកសារដែលបានចុះផ្សាយនៅលើវ៉ិបសាយថ៍របស់យើងដោយអ្នកណាម្នាក់ ខុសពី ELS ឡើយ។ តំណភ្ជាប់ទៅកាន់វ៉ិបសាយថ៍ ឬធនធានដែលមិនមែនសាខា មិនបង្ហាញពីការបញ្ជាក់ពី ELS ចំពោះវ៉ិបសាយថ៍ ឬធនធានបែបទាំងនោះឡើយ។ អ្នកទទួលស្គាល់ចំពោះការទទួលខុសត្រូវតែមួយគត់ ហើយសន្មតទទួលយកហានិភ័យទាំងអស់ ដែលកើតចេញពីការប្រើប្រាស់របស់អ្នកចំពោះវ៉ិបសាយថ៍ ឬធនធានបែបទាំងនោះ។ ELS មិនតំណាង ឬធានាចំពោះខ្លឹមសារ ភាពពេញលេញ ឬសុក្រឹតភាពនៃតំណភ្ជាប់ ឬវ៉ិបសាយថ៍ ដែលភ្ជាប់ទៅកាន់វ៉ិបសាយថ៍របស់យើង។ សូមកត់ចំណាំថា វិធានរបស់វ៉ិបសាយថ៍ និងគោលការណ៍សិទ្ធិឯកជននៃវ៉ិបសាយថ៍ដែលភ្ជាប់តំណ អាចខុសពីវិធាន ឬគោលការណ៍របស់ ELS ហើយអ្នកគួរតែពិនិត្យមើលឡើងវិញ នៅពេលអ្នកចូលប្រើវ៉ិបសាយថ៍ណាមួយផ្សេងទៀត។

ការប្រើប្រាស់ដែលគេហាមឃាត់

ហាមឃាត់ជាដាច់ខាតចំពោះការរំខាន ឬធ្វើឲ្យខូចដល់វ៉ិបសាយថ៍របស់យើង ខ្លឹមសាររបស់ពួកគេ ឬវិធានការសន្តិសុខរបស់ពួកគេ ឬយារយី ឬបង្អាក់ ELS ឬផលិតផល ឬសេវាកម្មរបស់យើង ឬបុគ្គលិករបស់យើង។ គ្មានអ៊ីម៉ែលដែលគេមិនស្នើសុំ (ស្ពែម) អាចត្រូវបានគេផ្ញើទៅកាន់ ឬតាមរយៈវ៉ិបសាយថ៍របស់យើងឡើយ។

សេចក្តីជូនដំណឹងអំពី ច្បាប់សិទ្ធិថតចម្លងសហសវត្សរ៍ឌីជីថល (’’DMCA’’)

ELS Educational Services, Inc. មានកម្មសិទ្ធិ ការពារ និងអនុវត្តសិទ្ធិថតចម្លងឯកសារច្នៃប្រឌិតផ្ទាល់ខ្លួន ហើយគោរពកម្មសិទ្ធិបញ្ញារបស់អ្នកដទៃ។ វ៉ិបសាយថ៍របស់យើង មានឯកសារភាគីទីបី និងតំណភ្ជាប់ទៅកាន់វ៉ិបសាយថ៍ភាគីទីបី ផតថល និងដាយរិកធ័ររី។ ជាលទ្ធផល ឯកសាររបស់ភាគីទីបី មិនមែនជាកម្មសិទ្ធិ ឬត្រួតពិនិត្យដោយ ELS ដាក់បញ្ចូលក្នុង ឬភ្ជាប់ទៅកាន់វ៉ិបសាយថ៍របស់យើង ឬត្រូវបានរក្សាទុក ឬបញ្ជូនដោយ ឬតាមវ៉ិបសាយថ៍របស់ ELS។ តាមការយល់ដឹងរបស់ ELS ឯកសារទាំងនេះ មិនរំលោភសិទ្ធិចម្លងរបស់អ្នកដទៃទេ។ នៅពេលទទួលបានការជូនដំណឹងត្រឹមត្រូវនៃការរំលោភដែលបានទាមទារ (កថាខណ្ឌបន្ទាប់ ពន្យល់ពីរបៀបផ្តល់ការជូនដំណឹងឲ្យបានត្រឹមត្រូវ) ELS នឹងឆ្លើយតបយ៉ាងលឿន ដោយយកចេញ ឬបិទដំណើរការការចូលប្រើឯកសារ ដែលបានទាមទារ ថាមានការរំលោភបំពាន ឬដោយការដកចេញ ឬដោយបិទដំណើរការការចូលប្រើតំណភ្ជាប់ ទៅកាន់ឯកដារបែបនេះ។ វាគឺជាគោលការណ៍របស់ ELS ក្នុងការបញ្ចប់ទំនាក់ទំនងជាមួយភាគីទីបី ដែលរំលោភលើសិទ្ធិថតចម្លងរបស់អ្នកដទៃជាដដែលៗ ដែលភាគីបែបនេះ ត្រូវបាន ELS ដឹងថាប្រព្រឹត្តការរំលោភបំពាននោះ ជាប់ទាក់ទងនឹងការប្រើប្រាស់របស់ពួកគេចំពោះវ៉ិបសាយថ៍ ELS តំណភ្ជាប់ ឬការផ្ទុក និងប្រព័ន្ធ និងបណ្តាញទំនាក់ទំនង។

របៀបផ្តល់ការជូនដំណឹងអំពីការទាមទារការរំលោភ

បើសិនអ្នកជឿជាក់ថា ការងាររបស់អ្នកត្រូវបានគេថតចម្លងតាមរបៀបមួយដែលនាំឲ្យមានការរំលោភលើសិទ្ធិថតចម្លង សូមផ្តល់ឲ្យភ្នាក់ងារសម្រាប់ជូនដំណឹងរបស់ ELS ដែលមានក្នុងបញ្ជីខាងក្រោមនូវព័ត៌មានដូចខាងក្រោម ជាការជូនដំណឹងជាលាយលក្ខណ៍អក្សរ៖

(1.) ការសម្គាល់អត្តសញ្ញាណនៃការងារដែលមានសិទ្ធិថតចម្លង (ឬបញ្ជីការងារដែលមានសិទ្ធិថតចម្លង) ដែលអ្នកអះអាងថា ត្រូវបានគេរំលោភបំពានលើ

(2.) ការពិពណ៌នាអំពីឯកសារ ដែលគេអះអាងថាមានការរំលោភបំពាន ហើយផ្តល់ព័ត៌មានលម្អិតគ្រប់គ្រាន់ ដែលយើងអាចស្វែងរកវានៅលើវ៉ិបសាយថ៍របស់យើង

(3.) អាសយដ្ឋាន លេខទូរសព្ទ អាសយដ្ឋានអ៊ីម៉ែល

(4.) ការអះអាងមួយដែលថាអ្នកមានជំនឿថា ការប្រើប្រាស់ដោយមានជម្លោះ មិនទទួលបានការអនុញ្ញាតពីអ្នក ភ្នាក់ងាររបស់អ្នក ឬច្បាប់

(5.) ការអះអាងដែលព័ត៌មាននៅក្នុងសេចក្តីជូនដំណឹង មានភាពត្រឹមត្រូវ ហើយស្ថិតក្រោមពិន័យរបស់តុលាការ ដែលថាអ្នកគឺជាម្ចាស់សិទ្ធិថតចម្លង ឬទទួលបានការអនុញ្ញាតឲ្យធ្វើក្នុងនាមជាម្ចាស់សិទ្ធិថតចម្លង ហើយ

(6.) ហត្ថលេខាអេឡិកត្រូនិក ឬផ្ទាល់ដៃរបស់អ្នក ឬហត្ថលេខាអេឡិកត្រូនិក ឬផ្ទាល់ដៃរបស់បុគ្គលដែលគេអនុញ្ញាតឲ្យធ្វើជាតំណាង។

គេអាចទាក់ទងមកភ្នាក់ងារ ELS ដែលបានចាត់តាំង សម្រាប់សេចក្តីជូនដំណឹងអំពីការទាមទារចំពោះការរំលោភសិទ្ធិថតចម្លង ដូចខាងក្រោម៖

អ្នកផ្តល់សេវាកម្ម៖ ELS Educational Services, Inc.

ឈ្មោះភ្នាក់ងារដែលជូនដំណឹង៖ Rita Pauls

តាមសំបុត្រ៖ 7 Roszel Road, Princeton, NJ 087540

តាមទូរស័ព្ទ៖ (609) 759-5371

តាមទូរសារ៖ (609) 524-9870

អ៊ីម៉ែល៖ rita.pauls@berlitz.de

ELS អនុវត្តតាមនីតិវិធី ដែលចែងនៅក្នុង DMCA ទាក់ទងនឹងការជូនដំណឹងសមរម្យរបស់អ្នកប្រើប្រាស់ និងភាគីដែលតវ៉ា ការទទួលយល់ព្រមនៃការជូនដំណឹងម្ខាងទៀត និងនៅកន្លែងណាដែលបង្ហាញថា “ត្រលប់ទៅកន្លែងដើម” នៃឯកសាររំលោភបំពានដែលគេចោទប្រកាន់។ សូមមើលយោងទៅការិយាល័យសិទ្ធិថតចម្លងរបស់សហរដ្ឋអាមេរិក ចំពោះខនានានៃ DMCA ដែលមានអាសយដ្ឋាន www.loc.gov/copyright/legislation/dmca.pdf

ការបដិសេធ

វ៉ិបសាយថ៍របស់យើង និងខ្លឹមសារ ត្រូវបានផ្តល់ “តាមលក្ខខណ្ឌដូចមើលឃើញ” ដោយគ្មានការធានា រួមមានតែមិនកំណត់ចំពោះព័ត៌មាន ខ្លឹមសារ ឯកសារ ឬផលិតផលដែលមាននៅលើវ៉ិបសាយថ៍របស់យើង ដោយផ្ទាល់ ឬដោយប្រយោល។ ដោយគ្មានការកំណត់អំពីការលើកលែង ELS បដិសេធចំពោះការធានាចំពោះលទ្ធភាពក្លាយជាឈ្មួញ ភាពសមរម្យសម្រាប់គោលបំណងជាក់លាក់ ភាពរីករាយដោយស្ងៀមស្ងាត់ ឬការមិនរំលោភបំពានលើសិទ្ធិកម្មសិទ្ធបញ្ហា ឬសិទ្ធិអ្នកដទៃ គ្មានវីរុសកុំព្យូទ័រ និងការធានាណាមួយ ដែលកើតឡើងចេញពីការធ្វើជំនួញ ឬការប្រើប្រាស់ជំនួញ។

ELS មិនធានាថា វ៉ិបសាយថ៍ និងខ្លឹមសារ នឹងបំពេញតាមតម្រូវការរបស់អ្នក ឬមានដោយគ្មានការរំខាន មានសុវត្ថិភាព ឬគ្មានកំហុស។ ELS គ្មានធានាទាក់ទងនឹងគុណភាពនៃខ្លឹមសារ ដែលបានតាមរយៈវ៉ិបសាយថ៍ ឬសុក្រឹតភាព ភាពទាន់ពេលវេលា ភាពពេញលេញ ឬការជឿទុកចិត្ត ចំពោះខ្លឹមសារណាមួយរបស់ ELS ឬព័ត៌មានដែលបានមកតាមរយៈវ៉ិបសាយថ៍នានា។

ELS មិនធានាថា ឯកសារដែលមានឲ្យទាញយកពីវ៉ិបសាយថ៍ នឹងមិនមានវីរុស វ៉ម ត្រូចិន ឬកូដដទៃទៀត ដែលអាចបញ្ជាក់ពីការមានវីរុស ឬជាទ្រព្យខូចខាត។ ELS មិនសន្មតយកការទទួលខុសត្រូវ ឬហានិភ័យណាមួយសម្រាប់ការប្រើប្រាស់វ៉ិបសាយថ៍របស់យើងឡើយ។

សំណងការខូចខាត

អ្នកយល់ព្រមការពារ សងសំណងខូចខាត និងឲ្យ ELS ម្ចាស់ សាខា បុគ្គលិក នាយក និយោជិត និងភ្នាក់ងាររបស់ខ្លួន មិនមានគ្រោះថ្នាក់ពីទាមទារណាមួយ បំណុល ការខូចខាត ការបាត់បង់ និងការចំណាយ ដែលរាប់បញ្ចូលតែមិនកំណត់ចំពោះ កម្រៃឈ្នួលផ្នែកច្បាប់ ឬគណនេយ្យ ដែលកើតឡើងពី ឬតាមរបៀបណាមួយ ដែលទាក់ទងជាមួយការចូលប្រើរបស់អ្នក ឬការប្រើប្រាស់វ៉ិបសាយថ៍ ឬខ្លឹមសារ ឬការរំលោភបំពានរបស់អ្នកមកលើលក្ខខណ្ឌប្រើប្រាស់ទាំងនេះ។

ការកំណត់ចំពោះការទទួលខុសត្រូវ

តាមវិសាលភាពនៃច្បាប់ដែលអនុញ្ញាត អ្នកទទួលស្គាល់ ហើយយល់ព្រមថា ហានិភ័យទាំងអស់ដែលកើតឡើងពីការចូលប្រើប្រាស់របស់អ្នក និងការប្រើប្រាស់វ៉ិបសាយថ៍ និងខ្លឹមសារ នៅតែមានចំពោះអ្នក។ មិនមែន ELS ឬភាគីទីបីដទៃទៀតដែលពាក់ព័ន្ធក្នុងការបង្កើត ផលិត ឬការផ្តល់វ៉ិបសាយថ៍ ឬខ្លឹមសារ នឹងទទួលខុសត្រូវចំពោះការខូចខាតដោយផ្ទាល់ ដោយប្រយោល ចៃដន្យ ពិសេស លើកលែង ជាផលវិបាក ឬការខូចខាតដទៃទៀត ដោយរាប់បញ្ចូលប្រាក់ចំណេញដែលបាត់បង់ ការបាត់បង់ទិន្នន័យ ឬការខូចសុឆន្ទៈ ការរំខានដល់សេវាកម្ម ការខូចកុំព្យូទ័រ ឬខូចប្រព័ន្ធ ឬចំណាយនៃផលិតផល ឬសេវាកម្មជំនួស ដែលកើតចេញពី ឬពាក់ព័ន្ធនឹងការប្រើប្រាស់លក្ខខណ្ឌទាំងនេះ ឬពីការប្រើប្រាស់នៃ ឬអសមត្ថភាពក្នុងការប្រើប្រាស់វ៉ិបសាយថ៍ ឬខ្លឹមសារ មិនថាផ្អែកតាមការធានា កិច្ចសន្យា កំហុស (រាប់ទាំងការធ្វេសប្រហែស) ការធ្វេសប្រហែស ការទទួលខុសត្រូវចំពោះផលិតផល ឬទ្រឹស្តីច្បាប់ដទៃទៀត និងថាតើ ELS ទទួលបានការជូនដំណឹងអំពីលទ្ធភាពនៃការខូចខាតបែបនេះ បើទោះជាការជួសជុលមានកម្រិត ត្រូវបានគេរកឃើញថាបានធ្វើឲ្យគោលបំណងសំខាន់បរាជ័យក៏ដោយ។ ELS នឹងមិនមានការទទួលខុសត្រូវចំពោះអ្នក ឬចំពោះខ្លឹមសាររបស់ភាគីទីបីណាមួយ ដែលបានទាញបញ្ចូលទៅលើ ឬទាញយកពីវ៉ិបសាយថ៍ឡើយ។ គ្មានករណីណាមួយដែលការទទួលខុសត្រូវរួមរបស់ ELS ដែលកើតឡើងពី ឬជាប់ពាក់ព័ន្ធនឹងលក្ខខណ្ឌប្រើប្រាស់ទាំងនេះ ឬពីការប្រើប្រាស់នៃ ឬអសមត្ថភាពប្រើប្រាស់វ៉ិបសាយថ៍ ឬខ្លឹមសារ ត្រូវលើសពីម្ភៃប្រាំដុល្លារ ($25) ឡើយ។

ច្បាប់ខ្លះ មិនអនុញ្ញាតឲ្យមានការដកចេញនូវការទទួលខុសត្រូវចំពោះប្រភេទមួយចំនួននៃការខូចខាតឡើយ។ ដូច្នេះ ការកំណត់មួយចំនួនខាងលើ មិនអាចអនុវត្តចំពោះអ្នក ទៅតាមវិសាលភាព ដែលហាមឃាត់ដោយច្បាប់ឡើយ។ ក្នុងករណីបែបដូច្នេះ ការទទួលខុសត្រូវរបស់ ELS នឹងត្រូវកំណត់ច្រើនបំផុតត្រឹមវិសាលភាព ដែលអនុញ្ញាតដោយច្បាប់ជាធរមាន។

បើសិនអ្នកមិនពេញចិត្តចំពោះផ្នែកណាមួយរបស់វ៉ិបសាយថ៍ ឬជាមួយលក្ខខណ្ឌប្រើប្រាស់ ឬគោលការណ៍ដទៃទៀតណាមួយ ដែលទាក់ទងនឹងវ៉ិបសាយថ៍ ដំណោះស្រាយតែមួយគត់របស់អ្នក គឺឈប់ប្រើប្រាស់វ៉ិបសាយថ៍។ ដំណោះស្រាយតែមួយគត់នេះ មានលក្ខណៈខុសពី ហើយឯករាជ្យពីខផ្សេងទៀត ដែលកំណត់ការទទួលខុសត្រូវរបស់ ELS ឬដំណោះស្រាយរបស់អ្នក។

ច្បាប់ធរមាន

វ៉ិបសាយថ៍របស់យើង ត្រូវបានត្រួតពិនិត្យដោយ ELS នៅរដ្ឋ New Jersey សហរដ្ឋអាមេរិក។ តាមរយៈការប្រើប្រាស់វ៉ិបសាយថ៍ មិនគិតថាអ្នករស់នៅកន្លែងណានោះទេ នៅក្នុងពិភពលោក អ្នកយល់ព្រមថា លក្ខខណ្ឌប្រើប្រាស់ទាំងនេះ និងវិធានការណាមួយ ដែលពាក់ព័ន្ធ នឹងគ្រប់គ្រងដោយច្បាប់របស់រដ្ឋ New Jersey ដោយមិនទាក់ទងនឹងវិវាទនៃខក្នុងច្បាប់នានាឡើយ យុត្តាធិការ និងទីកន្លែងនៃសកម្មភាពណាមួយ ដែលទាក់ទងនឹងលក្ខខណ្ឌប្រើប្រាស់ទាំងនេះ នឹងស្ថិតនៅរដ្ឋ និងតុលាការសហព័ន្ធ ស្ថិតនៅក្នុងរដ្ឋ New Jersey ហើយភាគីនីមួយៗ លើកលែងការជំទាស់ចំពោះយុត្តាធិការ និងទីកន្លែងនៅក្នុងតុលាការទាំងនោះ។

ការទទួលយល់ព្រម

ដោយប្រើវ៉ិបសាយថ៍ អ្នកប្រើប្រាស់ទទួលយល់ព្រម ហើយប្រឈមនឹងលក្ខខណ្ឌនានា ដែលមានចែងក្នុងលក្ខខណ្ឌប្រើប្រាស់នេះ ដែលគ្រប់គ្រងលើការប្រើប្រាស់ទាំងអស់ និងលទ្ធផលទាំងអស់។

ការកែប្រែ

ELS រក្សាសិទ្ធិធ្វើការផ្លាស់ប្តូរនានាចំពោះវ៉ិបសាថ៍ និងចំពោះលក្ខខណ្ឌនានា ដែលចែងក្នុងលក្ខខណ្ឌប្រើប្រាស់នេះ នៅពេលណាមួយក៏បាន ដោយគ្មានការជូនដំណឹងជាមុន។ បើសិនយើងកែតម្រូវលក្ខខណ្ឌប្រើប្រាស់ យើងនឹងចុះផ្សាយការកែតម្រូវនោះនៅលើវ៉ិបសាយថ៍។ ការប្រើប្រាស់វ៉ិបសាយថ៍បន្ត បង្ហាញពីការទទួលយល់ព្រមចំពោះការកែតម្រូវលក្ខខណ្ឌទាំងនេះ។

ផ្សេងៗ

បើសិនផ្នែកណាមួយនៃលក្ខខណ្ឌប្រើប្រាស់នេះ មិនស្របច្បាប់ មោឃៈ ឬមិនអាចអនុវត្តបាន ផ្នែកនោះនឹងត្រូវផ្តាច់ចេញ ហើយនឹងមិនប៉ះពាល់ដល់សុពលភាព និងភាពអាចអនុវត្តបាននៃខដែលនៅមានឡើយ។ លក្ខខណ្ឌប្រើប្រាស់នេះ បង្កើតបានជាកិច្ចព្រមព្រៀងទាំងមូលរវាង ELS និងអ្នកអំពីវ៉ិបសាយថ៍។

ព្រមាន៖

ការប្រើប្រាស់ណាមួយនៃវ៉ិបសាយថ៍របស់ ELS ដែលរំលោភលើវិធានទាំងនេះ នឹងបង្កើតបានជាការដើរកាត់ និង/ឬការរំលោភលើសិទ្ធិរបស់ ELS ហើយអាចឈានដល់វិធានការផ្លូវច្បាប់តបតនឹងអ្នក។