Privacy Policy


សិទ្ធិឯកជន


នៅ ELS យើងគោរពអតិថិជនរបស់យើង ហើយយល់ថា អ្នកមានការបារម្ភចំពោះសិទ្ធិឯកជន។ ដូច្នេះ ELS Educational Services, Inc. (“ELS”) បានបង្កើតគោលការណ៍នានា ក្នុងគោលបំណងដើម្បីធានាឲ្យបានថា ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ត្រូវបានគេគ្រប់គ្រងដោយសុវត្ថិភាព និងប្រកបដោយការទទួលខុសត្រូវ។ យើងបានចុះផ្សាយគោលការណ៍សិទ្ធិឯកជននេះ ដើម្បីឲ្យអ្នកដឹងថាតើ ព័ត៌មានណាខ្លះដែលយើងប្រមូលយក របៀបគ្រប់គ្រងវា និងនរណាខ្លះដែលយើងអាចចែករំលែកព័ត៌មាននេះ។

គោលការណ៍នេះ ទំនងជានឹងផ្លាស់ប្តូរ នៅពេលដែលយើងបន្តអភិវឌ្ឍវ៉ិបសាយថ៍របស់យើង ដែលរួមមានដោយមិនកំណត់ចំពោះវ៉ិបសាយថ៍ណាមួយ ឬ URL នៃវ៉ិបសាយថ៍របស់យើង ដែលយើងបានភ្ជាប់ទៅកាន់គោលការណ៍សិទ្ធិឯកជននេះ (ហៅជារួមថា “បណ្តុំវ៉ិបសាយថ៍”) ហើយឆ្លៀតយកបច្ចេកវិទ្យាដើម្បីធ្វើឲ្យប្រសើរឡើងនូវសេវាកម្មនានាដែលយើងផ្តល់ជូន។ យើងលើកទឹកចិត្តអ្នកឲ្យយោងទៅលើគោលការណ៍នេះជាបន្តទៀត ដើម្បីអ្នកអាចយល់អំពីគោលការណ៍សិទ្ធិឯកជនបច្ចុប្បន្នរបស់យើង។

ប្រសិនបើលោកអ្នកជាបុគ្គលិកចាស់ ឬជាបុគ្គលិកថ្មីរបស់ ELS ដែលស្ថិតនៅក្នុងសហភាពអឺរ៉ុប ឬតំបន់សេដ្ឋកិច្ចអឺរ៉ុប សូមអានផ្នែកខាងក្រោមស្ដីអំពី”ព័ត៌មានដែលទទួលបានពីសហភាពអឺរ៉ុប ឬតំបន់សេដ្ឋកិច្ចអឺរ៉ុប”។

តើយើងប្រមូលយកព័ត៌មានអ្វីខ្លះ?

   a) ព័ត៌មានផ្ទាល់ខ្លួន

យើងប្រមូលយកប្រភេទ “ព័ត៌មានផ្ទាល់ខ្លួន”ផ្សេងៗ អាស្រ័យទៅលើរបៀបដែលអ្នកប្រើប្រាស់វ៉ិបសាយថ៍របស់យើង ដូចជា៖

  • នៅពេលអ្នកបញ្ជាទិញពីយើង យើងប្រមូលយកឈ្មោះ អាសយដ្ឋាន អាសយដ្ឋានអ៊ីម៉ែល លេខទូរសព្ទ លេខកាតឥណទាន និងកាលបរិច្ឆេទផុតកំណត់។
  • នៅពេលលោកអ្នកបញ្ជាទិញពីយើងខ្ញុំ យើងអាចរក្សាទុកកំណត់ត្រា គណនីនិងព័ត៌មានពីការជៀវរបស់លោកអ្នក។
  • នៅពេលអ្នកចូលរួមក្នុងព្រឹត្តិការណ៍ ឬការប្រកួតតាមអនឡាញ ជាធម្មតា យើងប្រមូលយកឈ្មោះ អាសយដ្ឋាន អាសយដ្ឋានអ៊ីម៉ែល និងលេខទូរសព្ទរបស់អ្នក។ យើងក៏អាចស្នើសុំព័ត៌មានបន្ថែម ដូចជា អាយុ ចំណង់ចំណូលចិត្ត និងផលិតផលដែលចង់បាន ឬកូដប្រៃសណីយ៍របស់អ្នក។
  • នៅពេលអ្នកផ្ញើសំណួរមក យើងត្រូវការឈ្មោះ អាសយដ្ឋានអ៊ីម៉ែល និងកូដប្រៃសណីយ៍របស់អ្នកដើម្បីឆ្លើយតប។

ជានិច្ចកាល អ្នកនឹងដឹងថានៅពេលណាដែលយើងប្រមូលយកព័ត៌មានផ្ទាល់ខ្លួន ពីព្រោះយើងប្រមូលយកព័ត៌មានផ្ទាល់ខ្លួន តែនៅពេលណាដែលអ្នកបញ្ជូនមកឲ្យយើងដោយស្ម័គ្រចិត្តប៉ុណ្ណោះ។ បើសិនអ្នកពិតជាសម្រេចចិត្តផ្តល់ឲ្យយើងនូវព័ត៌មានផ្ទាល់ខ្លួន តាមរយៈវ៉ិបសាយថ៍របស់យើង យើងនឹងទទួលយក ហើយរក្សាទុកព័ត៌មាននោះ ហើយអ្នកអនុញ្ញាតឲ្យមានការផ្ទេរ និងរក្សាទុកព័ត៌មាននោះនៅលើម៉ាស៊ីនបម្រើរបស់យើង។ បើសិនអ្នកសម្រេចចិត្តមិនផ្តល់ឲ្យយើងនូវព័ត៌មានផ្ទាល់ខ្លួន យើងមិនអាចផ្តល់ឲ្យអ្នកនូវសេវាកម្មណាមួយដែលអ្នកអាចស្នើសុំ ឬត្រូវការឡើយ។

   b) ព័ត៌មានមិនផ្ទាល់ខ្លួន

នៅពេលអ្នកប្រើវ៉ិបសាយថ៍របស់យើង យើងក៏អាចប្រមូលយក “ព័ត៌មានមិនផ្ទាល់ខ្លួន” ដែលជាព័ត៌មាននោះផ្ទាល់ មិនអាចត្រូវបានគេប្រើប្រាស់ដើម្បីកំណត់អត្តសញ្ញាណ ឬទាក់ទងមកអ្នក មានដូចជា ព័ត៌មានអំពីប្រជាសាស្រ្ត (ដូចជា អាយុ ភេទ ប្រាក់ចំណូល ការអប់រំ វិជ្ជាជីវៈ កូដប្រៃសណីយ៍ ។ល។) ឬព័ត៌មានបច្ចេកទេស (ដូចជា អាសយដ្ឋាន IP របស់អ្នក ប្រភេទកម្មវិធីរុករកដែលអ្នកកំពុងប្រើ)។ ព័ត៌មានមិនផ្ទាល់ខ្លួន ក៏អាចរាប់បញ្ចូលព័ត៌មាន ដែលអ្នកផ្តល់ឲ្យយើង តាមរយៈការប្រើប្រាស់របស់អ្នកចំពោះវ៉ិបសាយថ៍របស់យើង ដូចជា ពាក្យដែលអ្នកវាយបញ្ចូលទៅក្នុងមុខងារស្រាវជ្រាវនៃវ៉ិបសាយថ៍របស់យើង។

   c) ឃុកឃី និងបច្ចេកវិទ្យាស្រដៀងគ្នា

នៅពេលអ្នកចូលទស្សនា ឬមានទំនាក់ទំនងជាមួយវ៉ិបសាយថ៍ ឬសេវាកម្មផ្សេងៗ យើង ឬអ្នកផ្តល់សេវាកម្មដែលមានសិទ្ធិអនុញ្ញាតរបស់យើង អាចប្រើកម្មវិធីឃុកឃី ឯកសារ gifs, ឡកហ្វាល ផ្លាស់ឃុកឃី និងបច្ចេកវិទ្យាស្រដៀងគ្នា សម្រាប់ដំណើរការមុខងារសេវាកម្មរបស់យើង ដើម្បីជួយយើងធ្វើឲ្យការអនុវត្ត ការងាររបស់យើងប្រសើរឡើង ឬដើម្បីផ្តល់ឲ្យអ្នកនូវមុខងារបន្ថែមទៀត។ ទាំងអស់នេះ មានគោលបំណងផ្តល់នូវបទពិសោធន៍ល្អប្រសើរជាងមុន។

ប្រភេទបច្ចេកវិទ្យាតាមដានទូទៅ (ជារួមហៅថា “ឃុកឃី និងបច្ចេកវិទ្យាស្រដៀងគ្នា” ( ដែលប្រើប្រាស់ដោយ ELS រួមមាន៖

ឃុកឃី៖ ព័ត៌មានតូចៗ ដែលផ្ញើដោយវ៉ិបសាយថ៍ ដែលគេរក្សាទុកក្នុងអង្គចងចាំនៃកម្មវិធីរុករក ឬឧបករណ៍កុំព្យូទ័ររបស់អ្នក។ វារក្សាទុកព័ត៌មាន ដែលវ៉ិបសាយថ៍មួយ អាចត្រូវការដើម្បីប្រាស្រ័យទាក់ទងជាមួយអ្នក និងធ្វើឲ្យបទពិសោធន៍របស់អ្នកមានលក្ខណៈបុគ្គល។ នៅឯ ELS, យើងប្រើប្រាស់ឃុកឃីពីរប្រភេទ៖ ឃុកឃីតាមពេល និងឃុកឃីប្រចាំ។

ឃុកឃីតាមពេល មានតែសម្រាប់រយៈពេលដែលអ្នកស្ថិតនៅលើវ៉ិបសាយថ៍របស់ ELS ឬកម្មវិធីរុករករបស់អ្នកនៅបើកដំណើរការប៉ុណ្ណោះ។ នៅពេលអ្នកចាកចេញពីកម្មវិធីរុករក ឬចាកចេញពីវ៉ិបសាយថ៍របស់ ELS ឃុកឃីទាំងនោះ នឹងបាត់ដែរ។ យើងប្រើឃុកឃីតាមពេល ដើម្បីរក្សាព័ត៌មានដែលយើងត្រូវការដើម្បីឲ្យអ្នកអាចទិញទំនិញនៅលើវ៉ិបសាយថ៍របស់យើង។ ឧទាហរណ៍ ឃុកឃី ID តាមពេល ដែលយើងសុំឲ្យកម្មវិធីរុករករបស់អ្នករក្សាទុក មាន ID សម្រាប់ការដាក់ពាក្យតាមអនឡាញសម្រាប់កម្មវិធី ELS មួយ។ បើគ្មានឃុកឃី ID តាមពេលទេ អ្នកមិនអាចបន្តការដាក់ពាក្យរបស់អ្នកទៅដល់កន្លែងបង់ប្រាក់បានឡើយ។

ផ្ទុយទៅវិញ ឃុកឃីប្រចាំ មានរយៈពេលពីការចូលមកទស្សនាមួយទៅការចូលទស្សនាមួយទៀត។ ឃុកឃីទាំងនេះត្រូវបានរក្សាទុកក្នុងខាឆេ (cache) ឬឧបករណ៍នៃកម្មវិធីរុករករបស់អ្នក រហូតទាល់តែអ្នកជ្រើសរើសលុបវាចេញ។ យើងអាចប្រើឃុកឃីប្រចាំ ដើម្បីផ្តល់ឲ្យអ្នកនូវបទពិសោធន៍មួយដែលមានលក្ខណៈបុគ្គលជាង ហើយជួយឲ្យអ្នកអាចទៅកាន់សាយថ៍របស់យើងយ៉ាងមានប្រសិទ្ធភាពជាង។

ឃុកឃី អាចត្រូវបានប្រើដោយវ៉ិបសាយថ៍មួយ ដើម្បីសម្គាល់អ្នក។ ប៉ុន្តែប្រការនោះមិនចាំបាច់មានន័យថា ព័ត៌មានផ្ទាល់ខ្លួនណាមួយ ត្រូវបានរក្សាទុកក្នុងឃុកឃីនោះទេ។ នៅ ELS យើងមិនរក្សាទុកព័ត៌មានផ្ទាល់ខ្លួនអំពីអ្នកក្នុងឃុកឃីទេ។ អ្វីក៏ដោយដែលអ្នកជ្រើសរើសប្រាប់យើង អំពីខ្លួនអ្នក (ដូចជា អាសយដ្ឋាន និងអាសយដ្ឋានអ៊ីម៉ែលរបស់អ្នកជាដើម) ត្រូវបានរក្សាទុកនៅលើម៉ាស៊ីនបម្រើ ដែលមានសុវត្ថិភាពរបស់យើង។ ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីឃុកឃី និងរបៀបបិទដំណើរការឃុកឃីទាំងនោះ សូមចូលទៅកាន់វ៉ិបសាយថ៍ www.allaboutcookies.org

វ៉ិបបេខិនស៏៖ រូបភាពក្រាហ្វិកតូចៗ (ដែលហៅថា “pixel tags” ឬ “clear GIFs”) ដែលបញ្ចូលទៅក្នុងវ៉ិបសាយថ៍របស់យើង សេវាកម្ម កម្មវិធី ឬឧបករណ៍នានា ដែលធ្វើការជាមួយឃុកឃី ដើម្បីកំណត់អត្តសញ្ញាណអ្នកប្រើប្រាស់របស់យើង ឬឥរិយាបទរបស់អ្នកប្រើប្រាស់។

បច្ចេកវិទ្យាស្រដៀងគ្នា៖ បច្ចេកវិទ្យាដែលរក្សាទុកព័ត៌មាននៅក្នុងកម្មវិធីរុករក ឬឧបករណ៍របស់អ្នក ដោយប្រើវត្ថុខាងក្នុងរួមគ្នា ឬបន្ទុកទិន្នន័យរួមគ្នា ដូចជា ផ្លាស់ឃុកឃី, ឃុកឃី HTML 5 និងវិធីសាស្រ្តសូហ្វវែរកូនកម្មវិធីវ៉ិបដទៃទៀត។ បច្ចេកវិទ្យាទាំងនេះ អាចដំណើរការលើកម្មវិធីរុករកទាំងអស់ ហើយក្នុងករណីខ្លះ មិនអាចគ្រប់គ្រងបានពេញលេញដោយកម្មវិធីរុករករបស់អ្នកឡើយ ហើយអាចតម្រូវឲ្យមានការគ្រប់គ្រងដោយផ្ទាល់តាមរយៈកូនកម្មវិធី ឬឧបករណ៍ដែលបានដំឡើង។ យើងមិនប្រើបច្ចេកវិទ្យាទាំងនេះសម្រាប់ការរក្សាទុកព័ត៌មាន ដើម្បីផ្តោតគោលដៅទៅលើការផ្សាយពាណិជ្ជកម្មដល់អ្នកនៅលើ ឬក្រៅវ៉ិបសាយថ៍របស់យើងឡើយ។

ការប្រមូលទិន្នន័យតាមទូរសព្ទចល័ត៖ កម្មវិធីទូរសព្ទចល័ត និងកំណែទូរសព្ទចល័តរបស់ MyELS នៃវ៉ិបសាយថ៍របស់យើង អាចប្រើបច្ចេកវិទ្យា ដូចជា ឃុកឃី ផ្លាស់ឃុកឃី វ៉ិបបេខិនស៍ ថែកវិភាគ ឡកហ្វាល និងបច្ចេកវិទ្យាកំណត់ទីតាំងភូមិសាស្រ្ត ដើម្បីធ្វើឲ្យបទពិសោធន៍របស់អ្នកប្រសើរឡើង។ យើងអាចសុំឲ្យអ្នកផ្តល់ ឬធ្វើឲ្យឧបករណ៍ចល័តរបស់អ្នក អាចផ្តល់ព័តមានទីតាំងឲ្យបានជាក់លាក់។ ឧទាហរណ៍៖ បើសិនអ្នកប្រើលក្ខណៈពិសេសរបស់កម្មវិធីរៀបចំផែនការទិសដៅ (Destination Planner) នៃកម្មវិធី MyELS ដើម្បីចែករំលែកទីតាំងជាមួយមិត្តភ័ក្តិ និងគ្រួសារ អ្នកនឹងត្រូវបានស្នើសុំអនុញ្ញាតឲ្យ MyELS ប្រើប្រាស់ទីតាំងបច្ចុប្បន្នរបស់អ្នក។ គេមិនតម្រូវឲ្យអ្នកអនុញ្ញាតឲ្យ MyELS ប្រើប្រាស់ទីតាំងបច្ចុប្បន្នរបស់អ្នក ហើយអាចវាយបញ្ចូលឈ្មោះទីតាំងដោយផ្ទាល់ដៃវិញ។ អ្នកអាចនឹងមិនអនុញ្ញាតឲ្យយើងប្រើប្រាស់ទិន្នន័យទីតាំងមួយចំនួន តាមរយៈការកំណត់ឧបករណ៍ ឬកម្មវិធីរុករករបស់អ្នក។ ឧទាហរណ៍ ដោយការបិទដំណើរការ “Location Services” សម្រាប់កម្មវិធី MyELS នៅក្នុងការកំណត់របស់ iOS។

ការប្រើប្រាស់ឃុកឃី និងបច្ចេកវិទ្យាស្រដៀងគ្នា ដោយអ្នកផ្តល់សេវាកម្មភាគីទីបីដែលទទួលបានការអនុញ្ញាត

យើងអាចធ្វើការជាមួយក្រុមហ៊ុនភាគីទីបី ដែលគេគេហៅជាទូទៅថា អ្នកផ្តល់សេវាកម្ម ដែលទទួលបានការអនុញ្ញាតឲ្យដាក់ឃុកឃី និងបច្ចេកវិទ្យាស្រដៀងគ្នានៅលើវ៉ិបសាយថ៍របស់យើង ដោយមានការអនុញ្ញាតពីយើង។ អ្នកផ្តល់សេវាកម្មទាំងនេះ ជួយយើងឲ្យផ្តល់ឲ្យអ្នកនូវបទពិសោធន៍មួយដែលប្រសើរជាង រហ័សជាង និងមានសុវត្ថិភាពជាង។

អ្នកផ្តល់សេវាកម្មទាំងនេះ អាចប្រើឃុកឃី និងបច្ចេកវិទ្យាស្រដៀងគ្នា ដើម្បីជួយយើងក្នុងការផ្តល់ខ្លឹមសារ និងការផ្សាយពាណិជ្ជកម្មផ្ទាល់ខ្លួនរបស់យើង ហើយប្រមូលចងក្រងមេទ្រិក និងការវិភាគអំពីសាយថ៍អណាមិក។ យើងមិនអនុញ្ញាតឲ្យអ្នកផ្តល់សេវាកម្មទាំងនេះប្រមូលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក នៅលើវ៉ិបសាយថ៍របស់យើងសម្រាប់គោលបំណងផ្ទាល់ខ្លួនរបស់ពួកគេឡើយ។ ឃុកឃី និងបច្ចេកវិទ្យាស្រដៀងគ្នារបស់ភាគីទីបី មានចែងនៅក្នុងគោលការណ៍សិទ្ធិឯកជនរបស់ភាគីទីបី។

កុំតាមដាន

បច្ចុប្បន្ន ELS មិនឆ្លើយតបទៅនឹងសញ្ញា Do Not Track (កុំតាមដាន) នៅក្នុងកម្មវិធីរុករកឡើយ។ នៅពេលយើងប្រមូលព័ត៌មានផ្ទាល់ខ្លួនពីអ្នក ដូចបានពិពណ៌នានៅក្នុងគោលការណ៍សិទ្ធិឯកជនពីខាងដើមស្រាប់ យើងមិនប្រមូលព័ត៌មានផ្ទាល់ខ្លួនពីអ្នក ដើម្បីត្រួតពិនិត្យសកម្មភាពអនឡាញ តាមវ៉ិបសាយថ៍ភាគីទីបីឡើយ ឬសេវាកម្មអនឡាញ (ដែលគេហៅថាជាការផ្សាយពាណិជ្ជកម្មជាលក្ខណៈអាកប្បកិរិយា ឬការផ្សាយណិជ្ជកម្មផ្អែកតាមចំណង់ចំណូលចិត្ត)។

ភាគីទីបីដែលមានបង្កប់ខ្លឹមសារអ្វីមួយនៅលើវ៉ិបសាយថ៍របស់ ELS (ដូចជា ប៊ូតុង វីដចិត និងលក្ខណៈពិសេស ឬខ្លឹមសារបង្កប់ដទៃទៀត) អាចកំណត់ឃុកឃីនៅលើកម្មវិធីរុករករបស់អ្នកប្រើ និង/ឬទទួលបានព័ត៌មានអំពីការពិតដែលថា អ្នកបានចូលទៅទស្សនាវ៉ិបសាយថ៍របស់យើងតាមរយៈអាសយដ្ឋាន IP មួយចំនួន។ យើងមិនអនុញ្ញាតឲ្យភាគីទីបីប្រមូលព័ត៌មានផ្ទាល់ខ្លួនដទៃទៀតណាមួយពីវ៉ិបសាយថ៍របស់ ELS ទេ លុះណាតែអ្នកផ្តល់វាទៅឲ្យពួកគេដោយផ្ទាល់។

តើយើងប្រើព័ត៌មានរបស់អ្នកដោយរបៀបណា?

   a) ព័ត៌មានផ្ទាល់ខ្លួន

បើសិនអ្នកសម្រេចចិត្តផ្តល់ព័ត៌មានផ្ទាល់ខ្លួនមកឲ្យយើង យើងអាចប្រើប្រាស់ព័ត៌មានរបស់អ្នកតាមរបៀបមួយចំនួន ដូចជា៖

  • ដំណើរការការបញ្ជាទិញ ឬឆ្លើយតបនឹងសំណួរ។
  • ដើម្បីគ្រប់គ្រងប្រាក់រង្វាន់ ឬការប្រកួត។
  • ធ្វើឲ្យបទពិសោធន៍អនឡាញរបស់អ្នករឹតតែប្រសើរឡើង។ ឧទាហរណ៍៖ យើងអាចប្រើវាដើម្បីសម្គាល់អ្នក និងស្វាគមន៍អ្នកពេលមកកាន់វ៉ិបសាយថ៍របស់យើង។
  • សម្រាប់គោលបំណងទីផ្សារ និងផ្សព្វផ្សាយ។ ឧទាហរណ៍៖ យើងផ្ញើអ៊ីម៉ែលចេញទៅអតិថិជនរបស់យើងអំពីផលិតផល និងព្រឹត្តិការណ៍ដែលយើងគិតថា អាចធ្វើឲ្យពួកគេចាប់អារម្មណ៍។ យើងក៏អាចផ្ញើឲ្យអ្នកនូវការផ្តល់ជូនបញ្ចុះតម្លៃ ឬសេវាកម្មឥតគិតថ្លៃ។
  • យើងអាចផ្ញើឲ្យអ្នកនូវការបញ្ចុះតម្លៃតាមអ៊ីម៉ែល។ យើងធ្វើដូច្នេះ នៅពេលដែលអ្នកបានបង្ហាញពីមុនថា អ្នកចង់ទទួលបានការបញ្ចុះតម្លៃតាមអ៊ីម៉ែល។ រាល់លើកដែលយើងផ្ញើការបញ្ចុះតម្លៃតាមអ៊ីម៉ែល យើងផ្តល់ឲ្យអ្នកនូវឱកាសក្នុងការជ្រើសរើសទទួលបានអ៊ីម៉ែលនៅពេលអនាគត។

ELS គោរពសិទ្ធិឯកជនរបស់អ្នក។ យើងនឹងមិនទូរសព្ទទៅអ្នកទេ លុះណាតែអ្នកបានបង្ហាញថា ទូរសព្ទជាវិធីទំនាក់ទំនងដែលអ្នកចង់បាន។ ក្រៅពីនេះ លេខទូរសព្ទរបស់អ្នក នឹងមិនលក់ ឬផ្តល់ទៅឲ្យភាគីទីបីដែលមិនមែនជាសាខាឡើយ។

   b) ព័ត៌មានអំពីកាតឥណទាន

លេខកាតឥណទាន មិនរក្សាទុកក្នុងមូលដ្ឋានទិន្នន័យរបស់យើងទេ។ យើងប្រើការបម្លែងកូដសម្ងាត់ (encryption) ដើម្បីបញ្ជូនព័ត៌មានរបស់អ្នកទៅអ្នកដំណើរការទូទាត់ដើម្បីផ្ទៀងផ្ទាត់កាតឥណទាន ហើយផ្តល់ការអនុញ្ញាតសម្រាប់ការបញ្ជាទិញសរុប។ បើសិនការអនុញ្ញាត ការបញ្ជាក់អាសយដ្ឋាន និងការវាយតម្លៃពីហានិភ័យ ច្បាស់លាស់អស់ហើយ នោះការបញ្ជាទិញនោះ ត្រូវបានគេទទួលយក ហើយ ID តែមួយគត់ ត្រូវបានគេភ្ជាប់ទៅនឹងការបញ្ជាទិញនោះ ដើម្បីចេញវិក្កយបត្រសម្រាប់ការអនុញ្ញាតកន្លងមក។ ID នេះ មិនមានតំណភ្ជាប់ដែលគេអាចស្គាល់លេខកាតឥណទានបានឡើយ។

   c) ព័ត៌មានមិនផ្ទាល់ខ្លួន

យើងប្រើព័ត៌មានមិនផ្ទាល់ខ្លួនដែលយើងប្រមូលដើម្បីវិភាគពីរបៀបដែលគេកំពុងប្រើប្រាស់វ៉ិបសាយថ៍របស់យើង និងដើម្បីធ្វើឲ្យប្រសើរឡើងដល់ខ្លឹមសារនៅលើវ៉ិបសាយថ៍របស់យើង។

តើយើងចែករំលែកព័ត៌មានរបស់អ្នកដោយរបៀបណា?

   a) ភាគីដែលជាសាខា

លើកលែងតែមានចែងជាពិសេសនៅក្នុងគោលការណ៍នេះ យើងមិនចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជាមួយភាគីដែលជាសាខា ដោយគ្មានការអនុញ្ញាតពីអ្នកឡើយ។ យើងអាចបញ្ចេញព័ត៌មានសរុប ដូចជាព័ត៌មានប្រជាសាស្រ្ត និងការវិភាគស្ថិតិរបស់យើងជាដើមទៅភាគីទីបី ដែលរួមមាន អ្នកផ្សាយពាណិជ្ជកម្ម ឬដៃគូអាជីវកម្មដទៃទៀត។ ព័ត៌មានសរុបនេះ មិនរាប់បញ្ចូលព័ត៌មានផ្ទាល់ខ្លួនឡើយ។ ប៉ុន្តែយើងអាចចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជាមួយអង្គភាពមួយចំនួន ដែលត្រួតពិនិត្យមើលយើង អង្គភាពដែលយើងត្រួតពិនិត្យ ឬអង្គភាពដែលស្ថិតក្រោមការគ្រប់គ្រងរួមជាមួយយើង (”សាខា” របស់យើង) និងវ៉ិបសាយថ៍ ដែលដំណើរការដោយសាខារបស់យើង ដើម្បីឲ្យពួកគេ និងយើងអាចផ្តល់ជូនអ្នកនូវផលិតផល និងសេវាកម្មដែលអ្នកអាចចាប់អារម្មណ៍។ យើងតម្រូវឲ្យសាខារបស់យើងយល់ព្រមដំណើរការព័ត៌មានបែបនោះ ដោយផ្អែកតាមការណែនាំរបស់យើង និងគោរពតាមគោលការណ៍នេះ និងវិធានសន្តិសុខនិងការរក្សាការសម្ងាត់សមស្របដទៃទៀត។

   b) អ្នកផ្តល់សេវាកម្ម និងភាគីទីបី

យើងអាចធ្វើការជាមួយទីភ្នាក់ងារទីផ្សារ ឬវ៉ិបសាយថ៍មួយទៀត ដើម្បីរៀបចំកម្មវិធី ឬព្រឹត្តិការណ៍ដទៃទៀត។ ក្នុងករណីនេះ ភាគីទីបីដែលចូលរួមនីមួយៗ អាចប្រមូល ឬទទួលបានព័ត៌មានផ្ទាល់ខ្លួនពីអ្នក បើសិនអ្នកផ្តល់ព័ត៌មានដោយផ្ទាល់ទៅពួកគេ។ ដូច្នេះ អ្នកគួរយោងទៅរកគោលការណ៍សិទ្ធិឯកជនដើម្បីយល់ពីរបៀបដែលពួកគេគ្រប់គ្រងព័ត៌មានរបស់អ្នក ហើយជម្រើសអ្វីខ្លះដែលអ្នកមាន។

ELS ក៏អាចចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជាមួយក្រុមហ៊ុនខាងក្រៅ ដែលបម្រើសេវាកម្មឲ្យ ELS ផងដែរ។ ឧទាហរណ៍៖ យើងអាចឲ្យក្រុមហ៊ុនខាងក្រៅគ្រប់គ្រងមូលដ្ឋានទិន្នន័យមួយ ដែលមានព័ត៌មានមួយចំនួនរបស់អតិថិជន ឬបង្កើត និងចែកចាយការបញ្ចុះតម្លៃតាមអ៊ីម៉ែល។ នៅពេលយើងធ្វើការជាមួយភាគីខាងក្រៅ យើងទាមទារឲ្យភាគីទាំងនេះ យល់ព្រមដំណើរការព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដោយផ្អែកលើការណែនាំរបស់យើង និងគោរពតាមគោលការណ៍នេះ។ យើងនឹងមានវិធានការសមស្រប ដើម្បីធ្វើឲ្យប្រាកដថា ព័ត៌មានរបស់អ្នក នឹងត្រូវបានគេប្រើប្រាស់តែដើម្បីផ្តល់សេវាកម្ម ដែលយើងស្នើសុំ ហើយមិនសម្រាប់គោលបំណងដទៃទៀតឡើយ។

   c) ការបញ្ចេញព័ត៌មានដទៃទៀត

ក្រៅពីនេះ ELS អាចចែករំលែកព័ត៌មានផ្ទាល់ខ្លួន នៅពេលមានការចាំបាច់ក្នុងការគោរពតាមច្បាប់ ឬដើម្បីការពារផលប្រយោជន៍ ឬទ្រព្យសម្បត្តិរបស់យើង។ ប្រការនេះអាចរាប់បញ្ចូលនូវការចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកដើម្បីឆ្លើយតបទៅនឹងដីកាកោះ បទបញ្ជាតុលាការ ឬដំណើរការផ្លូវច្បាប់ ឬដើម្បីស៊ើបអង្កេត ឬចាត់វិធានការពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ ការក្លែងបន្លំដែលមានការសង្ស័យ ការរំលោភលក្ខខណ្ឌប្រើប្រាស់ ឬត្រូវបានតម្រូវដោយច្បាប់។

តើព័ត៌មានរបស់ខ្ញុំមានសុវត្ថិភាពទេ?

ELS តាំងចិត្តថានឹងធ្វើឲ្យបានល្អបំផុតក្នុងការថែរក្សាសុវត្ថិភាពនៃព័ត៌មានដែលបានប្រមូលពីវ៉ិបសាយថ៍របស់យើង។ ដើម្បីព្យាយាមទប់ស្កាត់ការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាត រក្សាសុក្រឹតភាពនៃទិន្នន័យ និងធានាឲ្យបាននូវការប្រើប្រាស់ព័ត៌មានឲ្យបានត្រឹមត្រូវ យើងបានអនុវត្តនីតិវិធីរូបវ័ន្ត អេឡិកត្រូនិក និងគ្រប់គ្រង ដើម្បីការពារ និងថែរក្សាសុវត្ថិភាពព័ត៌មានដែលយើងប្រមូលមក។

ជានិច្ចកាល តែងមានហានិភ័យខ្លះក្នុងការផ្ញើព័ត៌មានជាសារអេឡិកត្រូនិក។ ដោយយល់ឃើញថាវាមានលក្ខណៈសមស្រប យើងប្រើប្រាស់វិធានការសុវត្ថិភាព ដែលស្របនឹងបទដ្ឋានឧស្សហកម្ម ។ ប៉ុន្តែ យើងមិនអាចធានាសុវត្ថិភាពនៃមូលដ្ឋានទិន្នន័យរបស់យើងបានទេ ហើយយើងក៏មិនអាចធានាថា ព័ត៌មានដែលអ្នកផ្តល់ឲ្យ នឹងមិនត្រូវបានគេរារាំង ពេលកំពុងបញ្ជូនមកឲ្យយើងតាមអ៊ីនធើណិត។

ការចូលមើល និងការកែ

អ្នកអាចទាក់ទងមកយើងនៅពេលណាក៏បាន តាមអាសយដ្ឋាន rita.pauls@berlitz.de ដើម្បីស្នើសុំព័ត៌មានណាមួយដូចខាងក្រោម៖ 1) មើលថាតើព័ត៌មានផ្ទាល់ខ្លួនអ្វីខ្លះដែលយើងមានអំពីអ្នក បើសិនមាន 2) ផ្លាស់ប្តូរ ឬកែព័ត៌មានផ្ទាល់ខ្លួន ដែលយើងមានអំពីអ្នក 3) ឲ្យយើងលុបព័ត៌មានផ្ទាល់ខ្លួនណាមួយអំពីអ្នក 4) បង្ហាញកង្វល់ណាមួយដែលអ្នកមាន អំពីការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។ គេមិនអាចធ្វើការកែប្រែ ឬលុបព័ត៌មាននីមួយៗអំពីអ្នកចេញពីប្រព័ន្ធរបស់យើងតាមលក្ខណៈបច្ចេកវិទ្យាបានទេ ហើយទិន្នន័យ អាចស្ថិតក្នុងទម្រង់ដែលមិនអាចលុបបាន ឬទម្រង់សរុប។ យើងអាចរក្សាទិន្នន័យទុកនៅក្នុងប្រព័ន្ធបម្រុង ឬបណ្តោះអាសន្នរបស់យើងមួយរយៈពេល។ យើងក៏អាចរក្សាព័ត៌មានខ្លះរយៈពេលយូរជាងនេះ តាមការតម្រូវរបស់ច្បាប់ កិច្ចសន្យា ឬតម្រូវការជម្រះបញ្ជី។

ចុះចំណែក សិទ្ធិឯកជនរបស់កុមារ?

បច្ចុប្បន្ន វាគឺជាគោលការណ៍របស់យើងក្នុងការមិនប្រមូលព័ត៌មានផ្ទាល់ខ្លួនពីបុគ្គលណាម្នាក់ដែលមានអាយុក្រោម 13 ឆ្នាំ។ បើសិនឪពុក/ម្តាយ ឬអាណាព្យាបាលដឹងថា កូនរបស់គាត់បានផ្តល់ឲ្យយើងនូវព័ត៌មានផ្ទាល់ខ្លួន ដោយគ្មានការអនុញ្ញាតពីពួកគេ គាត់អាចទាក់ទងមក rita.pauls@berlitz.de ។ បើសិនយើងដឹងថា ក្មេងអាយុក្រោម 13 ឆ្នាំ បានផ្តល់ឲ្យយើងនូវព័ត៌មានផ្ទាល់ខ្លួន យើងនឹងព្យាយាមលុបព័ត៌មាននោះពីឯកសាររបស់យើង ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

បើសិនអ្នកមានអាយុក្រោម 18 ឆ្នាំ ហើយរស់នៅក្នុងរដ្ឋ California អ្នកមានសិទ្ធិស្នើឲ្យដកចេញនូវខ្លឹមសារដែលបានចុះផ្សាយដោយអ្នក នៅលើវ៉ិបសាយថ៍របស់យើង។ នៅពេលទទួលបានសំណើឲ្យដកចេញដែលបំពេញបានពេញលេញ យើងនឹងប្រើកិច្ចខិតខំប្រឹងប្រែងដែលសមរម្យខាងពាណិជ្ចកម្ម ដើម្បីដកចេញនូវខ្លឹមសារដែលបានចុះផ្សាយដោយអ្នក ពីវ៉ិបសាយថ៍របស់យើង។ សំណើបែបនេះ មិនធានាថាមានការដកចេញខ្លឹមសារដែលបានចុះផ្សាយរបស់អ្នកឲ្យបានចប់សព្វគ្រប់ ឬពេញលេញនោះទេ។ ឧទាហរណ៍ ខ្លឹមសារដែលលោកអ្នកបានបង្ហោះអាចនៅតែមើលឃើញនៅលើវ៉ិបសាយថ៍របស់ ELS ដដែល ប្រសិនបើខ្លឹមសារនោះត្រូវបានអ្នកផ្សេងបង្ហោះវាសារជាថ្មី ឬត្រូវបានបង្ហោះឡើងដោយឯករាជ្យពីតតិយជនណាមួយ ឬត្រូវបានលោកអ្នកបង្ហោះជាអនាមិក ឬប្រសិនបើលោកអ្នកទទួលបានសំណងពីការផ្ដល់ខ្លឹមសារនេះ។ លើសពីនេះ នៅពេល ELS នឹងដកចេញខ្លឹមសារដែលអ្នកបានចុះផ្សាយពីវ៉ិបសាយថ៍របស់យើង វាអាចនៅបន្តនៅលើម៉ាស៊ីនមេរបស់យើង(បើទោះជាអ្នកប្រើវ៉ិបសាយថ៍របស់យើងដទៃទៀត មើលមិនឃើញក៏ដោយ)។ អ្នកត្រូវតែបំពេញទម្រង់ស្នើសុំដកចេញឲ្យបានត្រឹមត្រូវ និងសព្វគ្រប់ ដើម្បីឲ្យគេអាចដំណើរការសំណើរបស់អ្នក។

របៀបផ្តល់សំណើដកចេញសម្រាប់អនីតិជនក្នុងរដ្ឋ California

បើសិនអ្នកជាអ្នកប្រើប្រាស់មានអាយុក្រោម 18 ឆ្នាំ ហើយរស់នៅក្នុងរដ្ឋ California ហើយអ្នកចង់ឲ្យគេដកខ្លឹមសាររបស់អ្នកដែលបានចុះផ្សាយហើយ ចេញពីវ៉ិបសាយថ៍ ELS សូមផ្តល់ឲ្យភ្នាក់ងាររបស់ ELS ដែលរាយក្នុងបញ្ជីខាងក្រោម នូវព័ត៌មានខាងក្រោមជាលាយលក្ខណអក្សរ៖

(1.) ការបញ្ជាក់ថាបច្ចុប្បន្ន អ្នកគឺជាពលរដ្ឋស្របច្បាប់នៃរដ្ឋ California

(2.) ការបញ្ជាក់ថា អ្នកមានអាយុក្រោម 18 ឆ្នាំ ដោយផ្តល់នូវព័ត៌មានខួបកំណើតរបស់អ្នក

(3.) ពិពណ៌នាពីខ្លឹមសារពិតប្រាកដ ដែលអ្នកកំពុងរកឲ្យគេដកចេញ (សូមផ្តល់ URL បើអាច)

(4.) ផ្តល់ឈ្មោះពេញ និង

(5.) ផ្តល់អាសយដ្ឋានអ៊ីម៉ែល។

អាចទាក់ទងមកភ្នាក់ងារចាត់តាំងរបស់ ELS សម្រាប់សំណើដកចេញសម្រាប់អនីតិជនក្នុងរដ្ឋ California ដូចខាងក្រោម៖

អ្នកផ្តល់សេវាកម្ម៖ ELS Educational Services, Inc.
ឈ្មោះភ្នាក់ងារដែលស្នើសុំ៖ Rita Pauls
តាមសំបុត្រ៖7 Roszel Road, Princeton, NJ 08540
តាមទូរសារ៖ (609) 524-9870
អ៊ីម៉ែល៖ rita.pauls@berlitz.de (សូមបន្ថែម “California Minor Removal Request” នៅបន្ទាត់កម្មវត្ថុ)

ការកែប្រែ

ដោយសារលក្ខណៈផ្លាស់ប្តូរនៃអ៊ីនធើណិត ELS រក្សាសិទ្ធិផ្លាស់ប្តូរគោលការណ៍នេះ នៅពេលណាក៏បាន។ គោលនយោបាយនេះត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅថ្ងៃទី5 ខែកញ្ញា ឆ្នាំ2016។

ព័ត៌មានដែលទទួលបានពីសហភាពអឺរ៉ុប តំបន់សេដ្ឋកិច្ចអឺរ៉ុប ឬប្រទេសស្វីស

ចំពោះព័ត៌មានផ្ទាល់ខ្លួនដែលទទួលបានពីសហភាពអឺរ៉ុប តំបន់សេដ្ឋកិច្ចអឺរ៉ុប ឬប្រទេសស្វីសELS ដែលជាបុត្រសម្ព័ន្ធរបស់ Berlitz Languages, Inc. (“Berlitz”) ប្ដេជ្ញាដោះស្រាយព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកឲ្យស្របតាមគោលនយោបាយនេះ និងការពារសិទ្ធិឯកជន EU-U.S. (ឬគោលនយោបាយការពារសិទ្ធិឯកជន ស្វីស-ស.រ.អា ជាករណី)ដែលគ្រប់គ្រងដោយក្រសួងពាណិជ្ជកម្មអាមេរិក។ ប្រសិនបើមានភាពពុំស្របគ្នាណាមួយរវាងលក្ខខណ្ឌនៃគោលនយោបាយនេះ និងគោលការណ៍ការពារសិទ្ធិឯកជន គោលការណ៍ការពារសិទ្ធិឯកជននឹងត្រូវយកជាគោល។ ដើម្បីស្វែងយល់បន្ថែមអំពីក្របខណ្ឌការពារសិទ្ធិឯកជន EU-U.S និងស្វីស និងដើម្បីពិនិត្យមើលការបញ្ជាក់របស់ Berlitz សូមចូលទៅកាន់វ៉ិបសាយថ៍ https://www.privacyshield.gov/list

ទទួលខុសត្រូវរបស់ ELS សម្រាប់ព័ត៌មានផ្ទាល់ខ្លួន ដែលខ្លួនទទួលបានក្រោមច្បាប់ការពារសិទ្ធិឯកជន និងការផ្ទេរព័ត៌មានជាបន្តបន្ទាប់ទៅឲ្យតតិយជន មានចែងនៅក្នុងគោលការណ៍ការពារសិទ្ធិឯកជន។ ជាពិសេស ELS នៅតែមានភារៈកិច្ច និងទំនួលខុសត្រូវតាមផ្លូវច្បាប់ក្រោមគោលការណ៍ការពារសិទ្ធិឯកជនដដែល ប្រសិនបើតតិយជននានាពាក់ព័ន្ធដោយសារ ELS ដំណើរការព័ត៌មានផ្ទាល់ខ្លួនក្នុងលក្ខណៈផ្ទុយទៅនឹងគោលការណ៍នេះ លើកលែងតែ ELS បង្ហាញថាខ្លួនមិនមានទំនួលខុសត្រូវចំពោះករណីដែលបង្កឲ្យមានការខូចខាត។

ប្រសិនបើលោកអ្នកជាបុគ្គលិកចាស់ឬបុគ្គលិកថ្មីរបស់ ELS ដែលបំពេញការងារនៅក្នុងសហភាពអឺរ៉ុប តំបន់សេដ្ឋកិច្ចអឺរ៉ុបឬប្រទេសស្វីស នោះ ELS អាចប្រមូលព័ត៌មានផ្ទាល់ខ្លួនជាក់លាក់មួយចំនួននៅក្នុងបរិបទនៃការបំពេញការងាររបស់លោកអ្នកជាមួយ ELS ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ELS ក្រុមហ៊ុនទិញសិទ្ធិ ឬភ្នាក់ងារ ដូចជាព័ត៌មានទំនាក់ទំនង ប្រវត្តិការងារនិងការសិក្សា ព័ត៌មានហិរញ្ញវត្ថុ អាយុ ភេទ សញ្ជាតិ ថ្ងៃ/ខែ/ឆ្នាំកំណើតនិងទីកន្លែងកំណើត ស្ថានភាពអាពាហ៍ពិពាហ៍ ជំនាញភាសា អត្តសញ្ញាណបណ្ណការងារនិងអត្តសញ្ញាណបណ្ណមន្រ្តីរាជការ ប្រាក់ចំណូល កាលបរិច្ឆេទចូលបម្រើការងារ និងព័ត៌មានបង់ពន្ធរបស់លោកអ្នក (“ទិន្នន័យធនធានមនុស្ស”)។ ទិន្នន័យធនធានមនុស្សត្រូវបានផ្ទេរនិងវិភាគសម្រាប់គោលបំណងរដ្ឋបាល និងទំនាក់ទំនង និងដើម្បីអនុវត្តតាមលក្ខខណ្ឌតម្រូវនានានៃច្បាប់ការងារ។

ដោយមានការពន្យល់បន្ថែមទៀតនៅផ្នែក “តើលោកអ្នកអាចទាក់ទងយើងខ្ញុំតាមរបៀបណា?” ខាងក្រោម យើងខ្ញុំសូមលើកទឹកចិត្តឲ្យលោកអ្នកទាក់ទងយើងខ្ញុំ ប្រសិនបើលោកអ្នកមានបណ្ដឹងពាក់ព័ន្ធនឹងការការពារសិទ្ធិឯកជន (ឬបណ្តឹងពាក់ព័ន្ធនឹងសិទ្ធិឯកជនទូទៅ)។

តើអ្នកអាចទាក់ទងមកយើងដោយរបៀបណា?

បើសិនមានសំណួរ ឬយោបល់ណាមួយអំពីគោលការណ៍នេះ សូមប្រើទម្រង់ទំនាក់ទំនងនេះ។ ការតវ៉ានានា នឹងត្រូវបានគេដោះស្រាយផ្ទៃក្នុង ទៅតាមនីតិវិធីបណ្តឹងរបស់ ELS។
ប្រសិនបើលោអ្នករស់នៅក្នុងសហភាពអឺរ៉ុប ឬតំបន់សេដ្ឋកិច្ចអឺរ៉ុប ឬប្រទេសស្វីស ហើយមិនមានការពេញចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាដោយភាគីខាងក្នុង លោកអ្នកអាចដាក់បណ្ដឹងទៅកាន់សមាគមមជ្ឈត្តកម្មអាមេរិក (http://www.adr.org) ដែលត្រូវបានជ្រើសរើសជាយន្តការឧបាស្រ័យឯករាជ្យក្នុងការដោះស្រាយបណ្ដឹងនិងវិវាទដែលទាក់ទងនឹងប្រព្រឹត្តកម្មទិន្នន័យដែលមានប្រភពនៅសហភាពអឺរ៉ុប ឬតំបន់សេដ្ឋកិច្ចអឺរ៉ុប ឬប្រទេសស្វីសដោយអនុលោមតាមគោលនយោបាយនេះ។ ELS នឹងស្ថិតនៅក្រោមអំណាចស៊ើបអង្កេតនិងអំណាចអនុវត្តច្បាប់ របស់បេសកកម្មពាណិជ្ជកម្មសហព័ន្ធសហរដ្ឋអាមេរិក(FTC)។

ប្រសិនបើលោកអ្នកជាបុគ្គលិកចាស់ឬថ្មីរបស់ ELS ដែលស្ថិតនៅក្នុងសហភាពអឺរ៉ុប ឬតំបន់សេដ្ឋកិច្ចអឺរ៉ុប ឬប្រទេសស្វីស ELS ក៏ត្រូវជ្រើសរើសឲ្យសហការជាមួយនិងអនុវត្តតាមការណែនាំរបស់អាជ្ញាធរការពារទិន្នន័យ EU (DPAs) ជាប់ពាក់ព័ន្ធទៅនឹងបណ្ដឹងដែលមិនទាន់បានដោះស្រាយទាំងនេះ (ដូចដែលបានពណ៌នាបន្ថែមនៅក្នុងគោលការណ៍ការពារសិទ្ធិឯកជន)។ សូមទាក់ទងយើងខ្ញុំដើម្បីភ្ជាប់ទៅកាន់លេខទំនាក់ទំនង DPA ដែលពាក់ព័ន្ធ។ ដូចដែលបានពន្យល់បន្ថែមនៅក្នុងគោលការណ៍ការពារសិទ្ធិឯកជន ការភ្ជាប់ជម្រើសមជ្ឈកម្ម ក៏នឹងមានផ្តល់ជូនសម្រាប់លោកអ្នកផងដែរ ដើម្បីដោះស្រាយបណ្ដឹងដែលនៅសេសសល់ ដែលមិនទាន់បានដោះស្រាយតាមមធ្យោបាយណាមួយនៅឡើយ។

ពលរដ្ឋ California

ពលរដ្ឋ California មានសិទ្ធិស្នើសុំបញ្ជីភាគីទីបីទាំងអស់ ដែលយើងបានបញ្ចេញព័ត៌មានមួយចំនួនទៅឲ្យ ក្នុងឆ្នាំមុនៗ សម្រាប់គោលបំណងទីផ្សារដោយផ្ទាល់របស់ភាគីទីបី។

ប៉ុន្តែ វាគឺជាគោលការណ៍របស់យើងក្នុងការមិនបញ្ចេញព័ត៌មានផ្ទាល់ខ្លួន ឬមិនលក់ព័ត៌មានបែបនោះទៅភាគីទីបីសម្រាប់គោលបំណងទីផ្សារដោយផ្ទាល់។

ការយល់ព្រមរបស់លោកអ្នក

តាមរយៈការប្រើប្រាស់វ៉ិបសាយថ៍របស់យើងខ្ញុំ លោកអ្នកបានយល់ព្រមចំពោះការប្រើប្រាស់ព័ត៌មានដែលយើងប្រមូលបានពីលោកអ្នកដោយអនុលោមទៅតាមគោលនយោបាយសិទ្ធិឯកជននេះ។ ប្រការនេះ រាប់បញ្ចូលទាំងការផ្សព្វផ្សាយព័ត៌មានរបស់យើងនៅក្នុងចំណោម ELS និងទៅដល់អ្នកដទៃផ្សេងទៀត ដូចដែលបានបញ្ជាក់ខាងលើស្រាប់។