ស្វែងរកសាកលវិទ្យាល័យសាកសមនៅអូស្ត្រាលីជាមួយ ELS

ELSអាចជួយអ្នកស្វែងរកសាកលវិទ្យាល័យអូស្រ្តាលីដ៏ត្រឹមត្រូវតាមរយៈឧបករណ៍ស្រាវជ្រាវរបស់យើងនិងភ្នាក់ងារប្រឹក្សាយោបល់ដែលបានផ្ដល់សិទ្ធិដោយELS ក្នុងប្រទេស។
មានកត្តាជាច្រើនដើម្បីពិចារណានៅក្នុងការជ្រើសរើសសាកលវិទ្យាល័យត្រឹមត្រូវ។ គោលបំណងរបស់យើងគឺជួយអ្នកស្វែងរកសាកលវិទ្យាល័យនិងគ្រឹះស្ថានផ្សេងៗទៀតដែលសាកសមបំផុតជាមួយនឹងប្រវត្តិសិក្សាគោលដៅអប់រំនិងជោគជ័យផ្ទាល់ខ្លួនរបស់អ្នក។

ប្រទេសអូស្រ្តាលីមានគ្រឹះស្ថានក្រោយមធ្យមសិក្សាលំដាប់ផ្សេងៗគ្នាដែលមានទីតាំងកម្មវិធីនិងការចូលសិក្សា និងស្តង់ដារការអនុញ្ញាតឱ្យចូលរៀនផ្សេងៗគ្នា។ កមានជម្រើសជាច្រើនដើម្បីពិចារណានៅពេលសម្រេចចិត្តថាតើត្រូវសិក្សាអ្វីនិងសិក្សានៅកន្លែងណា។ ភ្នាក់ងារប្រឹក្សាយោបល់របស់ ELS នៅក្នុងប្រទេសនឹងជួយអ្នកជាមួយការទទួលបានការអនុញ្ញាតឱ្យចូលរៀននៅមហាវិទ្យាល័យ/សាកលវិទ្យាល័យដែលសមរម្យបំផុតសម្រាប់តម្រូវការរបស់អ្នក។

ជម្រើសនៃការសិក្សាក្រោយមធ្យមសិក្សានៅប្រទេសអូស្រ្តាលី

ការអប់រំក្រោយមធ្យមសិក្សានៅក្នុងប្រទេសអូស្រ្តាលី គឺត្រូវបានបែងចែកជាពីរក្រុម៖ ការអប់រំឧត្តមសិក្សានិងការអប់រំនិងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ (VET)។

ផ្នែកអប់រំឧត្តមសិក្សារួមមានសាកលវិទ្យាល័យនិងគ្រឹះស្ថានអប់រំផ្សេងៗទៀតដែលបានអនុញ្ញាតឱ្យផ្ដល់សញ្ញាបត្រមុនឧត្តមសិក្សានិងក្រោយឧត្តមសិក្សា។ គ្រឹះស្ថានអប់រំបច្ចេកទេសនិងអប់រំជំនាញបន្ថែម(TAFE) ដែលគ្រប់គ្រងដោយរដ្ឋនិងគ្រឹះស្ថានបណ្ដុះបណ្ដាលដែលបានចុះបញ្ជីផ្សេងទៀត បង្កើតផ្នែកអប់រំ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈVET និងប្រគល់ឱ្យវិញ្ញាបនបត្រសញ្ញាបត្រនិងសញ្ញាបត្រជាន់ខ្ពស់។
ប្រទេសអួស្រ្តាលីបានបង្កើតនូវកេរ្ដិ៍ឈ្មោះដ៏រឹងមាំសម្រាប់ប្រណីតភាពនិងគុណភាពនៅទូទាំងផ្នែកអប់រំឧត្តមសិក្សានិងផ្នែកអប់រំនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ VET។ រដ្ឋាភិបាលអូស្រ្តាលីមានលក្ខណៈសម្បត្តិថ្នាក់ជាតិ និងគាំទ្រដល់ផ្លូវរួមរវាងលក្ខណៈសម្បត្តិទាំងនោះ។ ដូច្នេះការបង្កើតនៃផ្លូវដែលមានលក្ខណៈផ្លូវការដែលអាចបញ្ចូលការរៀបចំផ្ទេរក្រេឌីតអាចឱ្យនិស្សិតផ្ទេររវាងក្រុមទាំងពីរដោយងាយស្រួល។

ការអប់រំឧត្តមសិក្សា

កម្មវិធីសិក្សានៃវគ្គសិក្សានៃការអប់រំឧត្តមសិក្សាគឺអាស្រ័យទៅលើចំណេះដឹងនិងការយល់ដឹងពីបញ្ហាមុខវិជ្ជាហើយវគ្គសិក្សាភាគច្រើនគឺត្រូវបានផ្តល់ឱ្យដោយសាកលវិទ្យាល័យនិងគ្រឹះស្ថានអប់រំឧត្តមសិក្សាដែលបានអនុញ្ញាត។

ការចូលទៅសិក្សានៅក្នុងវគ្គសិក្សានៃការអប់រំឧត្តមសិក្សានៅប្រទេសអូស្រ្តាលីគឺមានការប្រកួតប្រជែងខ្ពស់និងស្តង់ដារផ្នែកភាសាអង់គេ្លសដ៏ខ្ពស់គឺជាតម្រូវការសម្រាប់ការសិក្សាមុនឧត្តមសិក្សានិងក្រោយឧត្តមសិក្សា។

គ្រឹះស្ថានអប់រំនីមួយៗនឹងមានតម្រូវការឱ្យចូលរៀនផ្សេងៗគ្នាដូច្នេះវាគឺសំខាន់ក្នុងការទំនាក់ទំនងជាមួយភ្នាក់ងារប្រឹក្សាយោបល់របស់ ELS នៅក្នុងប្រទេសរបស់អ្នកដែលនឹងជួយអ្នកឱ្យដឹងព័ត៌មាននិងដំណើរ។

លក្ខណៈសម្បត្តិនៃការអប់រំឧត្តមសិក្សារួមមាន៖ថ្នាក់មុនឧត្តមសិក្សា

 • សញ្ញាបត្របរិញ្ញា៖ តម្រូវឱ្យសិក្សាពេញម៉ោងយ៉ាងតិចប្រាំមួយឆមាស។ ការចូលរៀនជាទូទៅទាមទារការបញ្ចប់វិញ្ញាបនបត្រអប់រំមធ្យមសិក្សាអូស្រា្តលី (12
  ឆ្នាំ) ឬវិញ្ញាបនបត្រដែលមានតម្លៃស្មើនៅបរទេសឬសញ្ញាបត្រ/សញ្ញាបត្រជាន់ខ្ពស់ពីផ្នែកអប់រំនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈVET។.

សញ្ញាបត្រក្រោយឧត្តមសិក្សា

 • វគ្គសិក្សាថ្នាក់ម៉ាស្ទឺរ៖មានបញ្ចូលគ្នានូវ វគ្គសិក្សាការធ្វើគម្រោងនិងការស្រាវជ្រាវ។ ការចូលរៀនជាទូទៅត្រូវបញ្ចប់សញ្ញាបត្របរិញ្ញា សញ្ញាបត្របរិញ្ញា (កិត្តិយស)ឬសញ្ញាបត្រថ្នាក់បញ្ចប់។
 • សញ្ញាបត្រម៉ាស្ទឺរផ្នែកស្រាវជ្រាវ៖មានយ៉ាងតិចការស្រាវជ្រាវ2/3ដែលមាននិក្ខេបបទដ៏សំខាន់មួយ។ ការចូលរៀនជាធម្មតាទាមទារនូវសញ្ញាបត្របរិញ្ញា (សញ្ញាបត្ររិញ្ញាកិត្តិយ) ឬសញ្ញាបត្រម៉ាស្ទឺរឆ្នាំទីមួយសញ្ញាបត្រថ្នាក់បញ្ចប់ដែលផ្អែកលើការស្រាវជ្រាវឬបទពិសោធន៍ក្នុងការស្រាវជ្រាវដែលមានតម្លៃស្មើ។
 • សញ្ញាបត្រម៉ាស្ទឺរជំនាញ៖អាចមានគម្រោងដែលផ្អែកលើការងារ។ ការចូលរៀនទាមទារឱ្យមានលក្ខណៈសម្បត្តិដែលពាក់ព័ន្ធនិងមានបទពិសោធន៍ជំនាញឬបទពិសោធន៍ជំនាញដែលពាក់ព័ន្ធធំទូលាយ។
 • សញ្ញាបត្របណ្ឌិតផ្នែកស្រាវជ្រាវ
 • សញ្ញាបត្របណ្ឌិតជំនាញ

ការអប់រំនិងការបណ្តុះបណ្តាលវិជ្ជាជីវៈ (VET)

ផ្នែកអប់រំ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈVETគឺផ្ដោតទៅលើការផ្តល់ឱ្យនិស្សិតនូវជំនាញនិងចំណេះដឹងមានស្រាប់ក្នុងការងារ។ វគ្គសិក្សាអប់រំ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈVETភាគច្រើនគឺជាផ្នែកនៃកញ្ចប់នៃការបណ្ដុះបណ្ដាលថ្នាក់ជាតិដែលត្រូវបានធ្វើបច្ចុប្បន្នភាពជាទៀតទាត់នៅក្នុងការពិភាក្សាជាមួយស្ថាប័នឧស្សាហ៍កម្មដែលពាក់ព័ន្ធនានា។ វគ្គសិក្សាVETគ្របដណ្ដប់លើមុខវិជ្ជា និងវិស័យការងារផ្សេងៗជាច្រើនចាប់ពីពាណិជ្ជកម្មប្រពៃណីរហូតដល់ឧស្សាហ៍កម្មច្នៃប្រឌិតនិងមានគុណសម្បត្តិនៃការផ្អែកលើសមត្ថភាពដែលមានន័យថាអ្នកទទួលបានលក្ខណៈសម្បត្តិរបស់អ្នកនៅពេលអ្នកសម្រេចបានកម្រិតជំនាញដែលត្រូវការ។
លក្ខណៈសម្បត្តិនៃVETរួមមាន៖

 • កម្រិតវិញ្ញាបនបត្រវគ្គសិក្សាI-IVត្រូវបានបង្កើតឡើងដើម្បីផ្ដល់ជំនាញនិងការបណ្ដុះបណ្ដាលកម្រិតដំបូង។ពួកគេផ្ដល់នូវចំណេះដឹងច្បាស់លាស់ផ្នែកឧស្សាហកម្មនិងជំនាញក្នុងការទំនាក់ទំនងការចូលរួមអក្សរសាស្រ្តនិងលេខនិងការធ្វើការជាក្រុម។ វគ្គសិក្សាទាំងនេះគឺមានរយៈពេលខុសៗគ្នាចាប់ពីពីរបីសប្តាហ៍ទៅប្រាំមួយខែឬច្រើនជាងនេះ។
 • កម្រិតសញ្ញាបត្រវគ្គសិក្សានេះរៀបចំនិស្សិតសម្រាប់ការងារផ្នែកឧស្សាហកម្មសហគ្រាសនិងជំនាញវិជ្ជាជីវៈដែលពាក់ព័ន្ធ។
  វគ្គសិក្សាកម្រិតសញ្ញាបត្រខ្លះអាចបញ្ចប់នៅកម្រិតសាកលវិទ្យាល័យព្រមទាំងនៅកម្រិតគ្រឹះស្ថានTAFE។ តម្រិតសញ្ញាបត្រតម្រូវឱ្យសិក្សាពេញម៉ោងរយៈពេលពី 18ទៅ 24ខែ។
 • កម្រិតសញ្ញាបត្រជាន់ខ្ពស់វគ្គសិក្សានេះផ្ដល់ជំនាញអនុវត្តក្នុងកម្រិតដ៏ខ្ពស់មួយសម្រាប់ការងារក្នុងជំនាញវិជ្ជាជីវៈដ៏ច្បាស់លាស់មួយដូចជាគណនេយ្យការគូសប្លង់អគារឬវិស្វកម្ម។
  វគ្គសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់ខ្លះអាចត្រូវបានបញ្ចប់នៅកម្រិតសាកលវិទ្យាល័យ។ កម្រិតសញ្ញាបត្រជាន់ខ្ពស់ខុសគ្នាទៅតាមរយៈពេលពី24 ទៅ 36 ខែ។
 • កម្រិតវិញ្ញាបនបត្រ/សញ្ញាបត្រវិជ្ជាជីវៈថ្នាក់បញ្ចប់គឺមានតម្លៃស្មើនឹងវិញ្ញាបនបត្រឬសញ្ញាបត្រថ្នាក់បញ្ចប់ការអប់រំឧត្តមសិក្សា។
  ពួកគេផ្ដល់នូវជំនាញនិងចំណេះដឹងដែលទាក់ទងជាមួយការងារកម្រិតខ្ពស់។
  វិញ្ញាបនបត្រថ្នាក់បញ្ចប់ជាទូទៅទាមទារឱ្យសិក្សាពេញម៉ោងរយៈពេលប្រាំមួយខែហើយសញ្ញាបត្រថ្នាក់បញ្ចប់ទាមទារឱ្យសិក្សាពេញម៉ោងរយៈពេលមួយឆ្នាំ។
 • សញ្ញាបត្រថ្នាក់បញ្ចប់វិជ្ជាជីវៈខ្លះត្រូវបានផ្តល់ឱ្យដោយសាកលវិទ្យាល័យផងដែរ។