ជម្រើសសញ្ញាបត្រនៅប្រទសកាណាដា

គ្រឹះស្ថានក្រោយមធ្យមសិក្សាចេញឱ្យនូវសញ្ញាបត្រឧត្តមសិក្សាសញ្ញាបត្រនិងវិញ្ញាបនបត្រ ដែលផ្អែកលើប្រភេទនៃគ្រឹះស្ថាន និងរយៈពេលនៃកម្មវិធីសិក្សា។ នៅសាកលវិទ្យាល័យនិងមហាវិទ្យាល័យរបស់សាកលវិទ្យាល័យមានការផ្ដោតសំខាន់លើកម្មវិធីសិក្សាសញ្ញាបត្របរិញ្ញា។សញ្ញាបត្រដែលបានប្រើប្រាស់ត្រូវបានផ្ដល់ឱ្យដោយមហាវិទ្យាល័យមួយចំនួន។
នៅគ្រឹះស្ថានទាំងអស់ផ្សេងទៀតការផ្ដោតសំខាន់គឺទៅលើកម្មវិធីសិក្សាកម្រិតសញ្ញាបត្រនិងវិញ្ញាបនបត្រ។

កម្មវិធីសិក្សាកម្រិតសញ្ញាបត្រនិងវិញ្ញាបនបត្រ-បរិញ្ញាបត្ររង(1-2 ឆ្នាំ)

មហាវិទ្យាល័យនិងគ្រឹះស្ថានអប់រំនានាផ្ដល់នូវកម្មវិធីសិក្សាកម្រិតសញ្ញាបត្រនិងវិញ្ញាបនបត្រជាសកម្មភាពសំខាន់របស់ពួកគេខណៈដែលគ្រឹះស្ថានអប់រំខ្លះផ្ដល់នូវសញ្ញាបត្របរិញ្ញាក្នុងវិស័យឯកទេសជាក់លាក់មួយចំនួន។ កន្លែងដែលពួកគេត្រូវបានផ្ដល់ឱ្យកម្មវិធីសញ្ញាបត្របរិញ្ញាគឺការសិក្សាបរិញ្ញាបត្ររងរយៈពីរឆ្នាំឬសញ្ញាបត្របរិញ្ញាដែលត្រូវសិក្សារយៈពេលបួនឆ្នាំ។និយាយជាទូទៅសញ្ញាបត្រនិងវិញ្ញាបនបត្រនៅសាកលវិទ្យាល័យទាមទារការសិក្សារយៈពេលមួយឬពីរឆ្នាំនៅក្នុងមុខវិជ្ជាជាក់លាក់មួយ។ ទោះជាយ៉ាងណាក៏ដោយកម្មវិធីទាំងនេះគឺខុសៗគ្នាពីគ្រឹះស្ថានមួយទៅគ្រឹះស្ថានមួយទៀតនិងពីខេត្តមួយទៅខេត្តមួយទៀត។
មហាវិទ្យាល័យសហគមន៍ដែលជាគ្រឹះស្ថានអប់រំក្រោយមធ្យមសិក្សាដែលបានកំណត់ដោយរដ្ឋាភិបាល ដែលផ្ដល់នូវការសិក្សានិងសញ្ញាបត្រ វិញ្ញាបនបត្រមុនជំនាញរយៈពេលមួយទៅពីរឆ្នាំ បរិញ្ញបត្ររងរយៈពេលពីរឆ្នាំ និងសញ្ញាបត្របរិញ្ញាបត្រឯកទេសរយៈពេលបីនិងបួនឆ្នាំផងដែរ។ មហាវិទ្យាល័យសហគមន៍ជាង 150 មានអ្នកសិក្សាពេញម៉ោងប្រហែល900,000 នាក់និងអ្នកសិក្សាក្រៅម៉ោងប្រហែល1.5 លាននាក់នៅទូទាំងសាកលវិទ្យាល័យទាំង 900 នៅប្រទេសកាណាដា។ និស្សិតអន្តរជាតិរាប់ពាន់នាក់មកប្រទេសកាណាដាដើម្បីសិក្សានៅមហាវិទ្យាល័យសហគមន៍ក្នុងមួយៗឆ្នាំ។
មហាវិទ្យាល័យសហគមន៍ដែលជាគ្រឹះស្ថានអប់រំក្រោយមធ្យមសិក្សាដែលបានកំណត់ដោយរដ្ឋាភិបាល ដែលផ្ដល់នូវការសិក្សានិងសញ្ញាបត្រ វិញ្ញាបនបត្រមុនជំនាញរយៈពេលមួយទៅពីរឆ្នាំ បរិញ្ញបត្ររងរយៈពេលពីរឆ្នាំ និងសញ្ញាបត្របរិញ្ញាបត្រឯកទេសរយៈពេលបីនិងបួនឆ្នាំផងដែរ។

មហាវិទ្យាល័យសហគមន៍ជាង 150 មានអ្នកសិក្សាពេញម៉ោងប្រហែល900,000 នាក់និងអ្នកសិក្សាក្រៅម៉ោងប្រហែល1.5 លាននាក់នៅទូទាំងសាកលវិទ្យាល័យទាំង 900 នៅប្រទេសកាណាដា។

និស្សិតអន្តរជាតិរាប់ពាន់នាក់មកប្រទេសកាណាដាដើម្បីសិក្សានៅមហាវិទ្យាល័យសហគមន៍ក្នុងមួយៗឆ្នាំ។

មហាវិទ្យាល័យសហគមន៍របស់ប្រទេសកាណាដាជួនកាលត្រូវបានហៅថាវិទ្យាស្ថានវិទ្យាស្ថានបច្ចេកវិទ្យាមហាវិទ្យាល័យបច្ចេកទេសមហាវិទ្យាល័យក្នុងតំបន់CEGEPS (ពាក្យកាត់នៃCollège d’enseignement general et professionnel) នៅក្រុង Québecមហាវិទ្យាល័យរបស់សាកលវិទ្យាល័យឬយ៉ាងសាមញ្ញហៅថាមហាវិទ្យាល័យ។
មហាវិទ្យាល័យសហគមន៍បានបំពេញនូវចន្លោះប្រហោងតែមួយគត់នៅក្នុងប្រព័ន្ធអប់រំរបស់ប្រទេសកាណាដា។
ពូកគេរួមបញ្ចូលគ្នានូវគុណភាពខ្ពស់ការសិក្សាឧត្តមសិក្សាទាំងអស់ដែលមានកម្មវិធីសិក្សាផ្ដោតលើនិយោជកការទាក់ទំនងជាមួយឧស្សាហ៍កម្ម និងឱកាសចុះកម្មសិក្សា។
មហាវិទ្យាល័យសហគមន៍ផ្ដល់នូវវគ្គសិក្សាបរិញ្ញាបត្រផ្នែកសិល្បៈនិងវិទ្យាសាស្រ្តព្រមទាំងជំនាញឯកទេស និងការបណ្ដុះបណ្ដាលភាសា។
មហាវិទ្យាល័យខ្លួនវាផ្ទាល់អាចជាសាលាអប់រំចំណេះទូទៅដែលផ្ដល់នូវកម្មវិធីសិក្សាផ្សេងៗនៅក្នុងជំនាញខុសៗគ្នា (ដូចជាសុខាភិបាលធុរកិច្ចបចេ្ចកវិទ្យាពាណិជ្ជកម្មការធ្វើឱ្យប្រសើរឡើងនូវការសិក្សាឧត្ដមសិក្សាសិល្បៈអនុវត្ត និងច្នៃប្រឌិតសេវាកម្មសង្គមបដិសណ្ឋារកិច្ចនិងវគ្គសិក្សាត្រៀមសាកលវិទ្យាល័យ) ឬវាអាចមានជំនាញតែមួយគត់មហាវិទ្យាល័យដែលផ្ដោតលើផ្នែកឧស្សាហ៍កម្មឬវប្បធម៌ (ឧទាហរណ៍មហាវិទ្យាល័យរុក្ខសាស្ត្រមហាវិទ្យាល័យសិល្បៈនិងគូសប្លង់មហាវិទ្យាល័យយុត្តិធម៌និងសុវត្ថិភាពសាធារណៈឬមហាវិទ្យាល័យសិក្សាជាតិ )។
អ្នកក៏អាចផ្ទេរវិញ្ញាបនបត្រ ឬសញ្ញាបត្របរិញ្ញាបត្ររងពីមហាវិទ្យាល័យសហគមន៍ទៅសិក្សាបន្តសញ្ញាបត្របរិញ្ញាដែលផ្ដល់នូវគ្រឹះស្ថានសម្រាប់ការសិក្សាបន្ថែម។

ថ្នាក់មុនឧត្ដមសិក្សា- សញ្ញាបត្របរិញ្ញា (បី-បូនឆ្នាំ)

និស្សិតនៅកម្រិតបញ្ចប់ថ្នាក់បាក់ឌុប ឬសញ្ញាបត្របរិញ្ញាត្រូវបានស្គាល់ថាជានិស្សិតមុនឧត្តមសិក្សា។
ការបញ្ចប់ដោយជោគជ័យនៃកម្មវិធីសិក្សានៅមធ្យមសិក្សគឺជាតម្រូវការជាទូទៅសម្រាប់ការអនុញ្ញាតឱ្យចូលសិក្សានៅថ្នាក់មុនឧត្តមសិក្សា។
សញ្ញាបត្របរិញ្ញាជាទូទៅតម្រូវឱ្យសិក្សាពេញម៉ោងរយៈពេលបីឬបួនឆ្នាំដោយផ្អែកទៅលើខេត្តនីមួយៗឬថាតើកម្មវិធីសិក្សាគឺទូទៅឬឯកទេស។
សញ្ញាបត្រកម្រិតបញ្ចប់បាក់ឌុបកិត្តិយសជាធម្មតាផ្ដល់ជាសញ្ញាដល់សញ្ញាបត្រឧត្តមសិក្សានៃផ្ដោតទៅលើមុខវិជ្ជាកិត្តិយសព្រមទាំងកម្រិតឧត្តមសិក្សានៃការសម្រេចជោគជ័យនៅឧត្តមសិក្សា។
នៅសាកលវិទ្យាល័យមួយចំនួនសញ្ញាបត្រកិត្តិយសអាចតម្រូវឱ្យសិក្សាបន្ថែមមួយឆ្នាំទៀត។

ថ្នាក់ក្រោយឧត្ដមសិក្សា – សញ្ញាបត្រម៉ាស្ទឺរ/សញ្ញាបត្របណ្ឌិត

សញ្ញាបត្រម៉ាស្ទឺរជាតម្រូវឱ្យសិក្សារយៈពេលពីរឆ្នាំបន្ទាប់ពីការបញ្ចប់ដោយជោគជ័យនៃសញ្ញាបត្របញ្ចប់ថ្នាក់បាក់ឌុបកិត្តិយស។
លក្ខណៈសម្បត្តិជាទូទៅសម្រាប់កម្មវិធីសិក្សាថ្នាក់បណ្ឌិតគឺត្រូវមានសញ្ញាបត្រម៉ាស្ទឺរ។
ទោះជាយ៉ាងណាក៏ដោយនៅក្នុងឱកាសពិសេស និស្សិតត្រូវបានអនុញ្ញាតឱ្យជាប់ដោយស្វ័យប្រវត្តិពីកម្មវិធីសិក្សាសញ្ញាបត្រថ្នាក់បញ្ចប់បាក់ឌុបកិត្តិយសទៅក្នុងកម្មវិធីសិក្សាថ្នាក់បណ្ឌិត។
រយៈពេលតិចបំផុតបីឆ្នាំ និងរហូតដល់បួនទៅប្រាំឆ្នាំនៃការសិក្សា និងការស្រាវជ្រាវ ព្រមទាំងមាននិក្ខេបបទថ្នាក់បណ្ឌិត គឺជាតម្រូវការទូទៅសម្រាប់សញ្ញាបត្របណ្ឌិត។
សញ្ញាបត្រនេះជាទូទៅត្រូវបានស្គាល់ថាជាសញ្ញាបត្របណ្ឌិត Ph.D.ទោះជាយ៉ាងណាក៏ដោយសញ្ញាបត្របណ្ឌិតអាចត្រូវបានប្រគល់ឱ្យផងដែរនៅក្នុងវិស័យសិក្សាជាក់លាក់មួយចំនួនដូចជាសញ្ញាបត្របណ្ឌិតផ្នែកតន្រ្តី (D.Mus.) ឬសញ្ញាបត្របណ្ឌិតផ្នែកច្បាប់(LLD)។
ក្នុងជំនាញវិជ្ជាជីវៈដែលបានកំណត់ដូចជាវេជ្ជសាស្រ្តច្បាប់ការអប់រំនិងសង្គមកិច្ចកម្មសិក្សា ឬការចុះអនុវត្តការងារជាទូទៅត្រូវបានទាមទារឱ្យមានដើម្បីទទួលបានអាជ្ញាប័ណ្ណដើម្បីអនុវត្តផ្ទាល់។

មហាវិទ្យាល័យនិងសាកលវិទ្យាល័យជាច្រើនផ្ដល់នូវសញ្ញាបត្រក្រោយឧត្តមសិក្សារយៈពេលមួយ ឬពីរឆ្នាំនិងកម្មវិធីវិញ្ញាបនបត្រដល់និស្សិតទាំងអស់ដែលប្រាថ្នាចង់បង្កើនសញ្ញាបត្រមុនឧត្តមសិក្សារបស់ពួកគេដោយការបណ្ដុះបណ្ដាលឯកទេស។