ហេតុអ្វីសិក្សានៅប្រទេសម៉ាឡេស៊ី?

ជាមួយនឹងបទពិសោធន៍ជាង 30 ឆ្នាំក្នុង​ការ​អប់រំ អន្តរជាតិ ប្រព័ន្ធអប់រំឧត្តមសិក្សា​ដែលមានរចនា សម្ព័ន្ធល្អឥតខ្ជោះរបស់យើង​ផ្ដល់ឲ្យអ្នកនូវឱកាស ដើម្បីបន្តការសិក្សា​កម្រិតអន្តរជាតិនៅអត្រា ប្រកួតប្រជែង​មួយ។

ការជឿទុកចិត្តរបស់និស្សិត​ទាំងអស់នៅទូទាំង​ពិភពលោកនៅក្នុងការ​ជ្រើសរើសប្រទេស​ម៉ាឡេស៊ី ជាទីកន្លែងអប់រំ​អន្តរជាតិគឺជា​ភស្ដុតាង​ច្បាស់ណាស់។ ការជឿទុកចិត្តរបស់និស្សិត​ទាំងអស់នៅទូទាំង​ពិភពលោកនៅក្នុងការ​ជ្រើសរើសប្រទេស​ម៉ាឡេស៊ី ជាទីកន្លែងអប់រំ​អន្តរជាតិគឺជា​ភស្ដុតាង​ច្បាស់ណាស់។

ប្រទេសម៉ាឡេស៊ីមានបទពិសោធន៍ជាច្រើន​ឆ្នាំក្នុង ការអប់រំនិស្សិតអន្តរជាតិ។ ដូច្នេះ ភាគច្រើននៃគ្រឹះស្ថានអប់រំឧត្តមសិក្សា​ឯកជន សាលាបង្រៀនភាសាអង់គ្លេស និង​សាកលវិទ្យាល័យ សាធារណៈមានបទ​ពិសោធន៍ដើម្បីផ្ដល់ឲ្យអ្នកនូវ លក្ខណៈសម្បត្តិ​ដែលត្រូវការនៅក្នុងបរិស្ថានដែល ធ្វើឲ្យងាយ​ស្រួលដល់ការរៀនសូត្រ។

ការិយាល័យនិស្សិតអន្តរជាតិនៅក្នុងគ្រឹះស្ថាន​ម៉ាឡេស៊ី គឺស៊ាំទៅនឹងការធ្វើការជាមួយនិស្សិត​អន្តរជាតិដែល មានជាតិសាសន៍ វប្បធម៌ និង​ការអប់រំខុសៗគ្នា។ ដូច្នេះ និស្សិតទាំងនេះនឹង​ទទួលបាននូវការគាំទ្រ និងការយកចិត្តទុក​ដាក់អំឡុងពេលការសិក្សារបស់ ពួកគេនៅ​ទីនេះ។ តាមរយៈការសិក្សានៅប្រទេស​ម៉ាឡេស៊ី​ អ្នក​អាច ទទួលបានចំណេះដឹង និងជំនាញ​ដែល​ត្រូវការដើម្បី បំពេញតម្រូវការ​នៃទីផ្សារការងារ​ពិភពលោក ព្រមទាំង រីករាយ​ជាមួយនឹងបទ​ពិសោធន៍ដែលមានផាសុខភាព និងបទ​ពិសោធន៍ដ៏សម្បូរបែបនៅក្នុងប្រទេស​ម៉ាឡេស៊ី។